សណ្ឋាគារលំដាប់ពិភពលោក Le Méridien នឹងបង្ហាញខ្លួននៅខេត្តព្រះសីហនុ

Marriott International កាលពីថ្មីៗនេះបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Grand Lion Group ទៅលើគម្រោងសាងសង់សណ្ឋាគារលំដាប់ថ្នាក់ពិភពលោក Le Meridienនៅខេត្តព្រះសីហនុ បើយោងតាមរបាយការណ៍របស់សារព័ត៌មាន TTR Weekly ។

សណ្ឋាគារនេះគ្រោងនឹងចាប់ផ្តើមសាងសង់នៅខែមករាឆ្នាំ ២០១៩ ហើយនឹងបើកដំណើរការក្នុងឆ្នាំ ២០២២។ Le Meridienនឹងជាផ្នែកមួយនៃគម្រោងយក្សThe Gold Coast at Sihanuokvilleដែលមានតម្លៃវិនិយោគជាង ២០០ លានដុល្លារអាមេរិកហើយនឹងសាងសង់លើទំហំផ្ទៃដីជាង ១,៦៧ ហិចតាតាមបណ្ដោយឆ្នេរ។ សណ្ឋាគារនេះ

Le Méridienគឺជាសណ្ឋាគារប្រេនលំដាប់ថ្នាក់ពិភពលោកដំបូងបង្អស់នៅខេត្តព្រះសីហនុមានកំពស់ ៥៨ ជាន់និង ៣៨៨ បន្ទប់ រួមជាមួយនឹងភោជនីយដ្ឋាន បារ កន្លែងហាត់ប្រាណ ស្ប៉ា បន្ទប់ប្រជុំ និង ក្លឹបរាត្រី ជាប់ឆ្នេរសមុទ្រដែលមានអាងហែលទឹកផងដែរ។

បើយោងតាម TTR Weekly គម្រោងនេះនឹងរចនាដោយTandem Architects មកពីទីក្រុងបាងកក ហើយនឹងសាងសង់ឡើងដោយក្រុមហ៊ុន Nath Land Development ដែលជាផ្នែកមួយរបស់ក្រុមហ៊ុន Grand Lion Group ជាម្ចាស់គម្រោង Courtyard by Marriott Siem Reap Resort.

“ការបង្កើតឡើងនូវសណ្ឋាគារលំដាប់ថ្នាក់ពិភពលោកនៅក្រុងព្រះសីហនុនេះ គឺការឆ្លើយតបជាមួយនឹងកំណើននៃភ្ញៀវទេសចរដែលមកកាន់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ។ គម្រោង Gold Coast at Sihanuokville នេះជាការបំពេញបន្ថែមទៅលើគម្រោងCourtyard by Marriott Siem Reap និង គម្រោងAngkor Archaeological Park នៅខេត្តសៀមរាបរបស់យើង” បើតាមសំដីរបស់លោកNath Lundy ប្រធាននិងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Grand Lion Group ក្នុងសារព័ត៌មាន TTR Weekly ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]