សន្និបាតក្រសួងទេសចរណ៍ស្នើឲ្យដាក់ដំណើរការឡើងវិញព្រលានយន្តហោះនៅបាត់ដំបង

ក្រសួងទេសចរណ៍បង្ហាញផែនការដាក់ឲ្យដំណើការឡើងវិញ ព្រលានយន្តហោះដែលត្រូវបានបោះបង់ចោល នៅខេត្តបាត់ដំបង ក្នុងគោលបំណងសម្រួលដល់ការធ្វើការដំណើរផ្លូវអាកាសក្នុងស្រុក និងជំរុញកំណើនទេសចរជាតិ និងអន្តរជាតិ។

ថ្លែងនៅក្នុងសន្និបាតក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៧ កុម្ភៈ ឆ្នាំ ២០២០ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានជំរុញឲ្យមានការសិក្សាលើលទ្ធភាពដាក់ដំណើរការឡើងវិញព្រលានយន្តហោះបាត់ដំបង។ ឯកឧត្តម ថោង ខុន ថ្លែងថា៖ “ព្រលានយន្តហោះខេត្តបាត់ដំបង គួរត្រូវបានស្តារ និងដាក់ឲ្យដំណើរការឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងទេសចរណ៍”។

ការប្រកាសគម្រោងនៃការបើកដំណើរការព្រលានយន្តហោះបាត់ដំបង ខណៈដែលកំណើនទេសចរនៃទឹកដីភាគខាងលិចប្រទេសកម្ពុជាមួយនេះ កាន់តែមានការកើនឡើងគួរកត់សម្គាល់។ សក្តានុពលទេសចរណ៍ខេត្តបាត់ដំបង ល្បីឈ្មោះតាមរយៈគោលដៅទេសចរណ៍ចម្រុះវិស័យជាច្រើន ដូចជាសំណង់អគារអាយុរាប់សិបឆ្នាំ សល់ពីសម័យអាណានិគមបារាំង រមណីយដ្ឋានប្រវត្តិសាស្រ្ត ប្រាសាទបុរាណ តំបន់អេកូទេសចរណ៍ បឹងទន្លេសាប ជាដើម។

សូមរម្លឹកថា ព្រលានយន្តហោះខេត្តបាត់ដំបង បើកដំណើរការនៅឆ្នាំ ១៩៦៧ ហើយត្រូវបិទដំណើរការ នៅឆ្នាំ១៩៧៥ នៅពេលដែលរបបខ្មែរក្រហមឡើងកាន់អំណាច។ ក្រោយពីរបបខ្មែរក្រហមដួលរលំ ព្រលានយន្តហោះខេត្តបាត់ដំបង ត្រូវបានបើកដំណើរការឡើងវិញ បម្រើឲ្យវិស័យអាកាសចរណ៍យោធា រហូតដល់ឆ្នាំ១៩៩១ ដែលត្រូវបានបិទដំណើរការរហូតដល់បច្ចុប្បន្ន។ មួយរយៈកន្លងទៅថ្មីៗនេះ ក្រុមហ៊ុនបារាំង Airaviata (AAT) Cambodia Regional Airlines Company ធ្លាប់បានបង្ហាញការសិក្សាគម្រោងវិនិយាគលើព្រលានយន្តហោះបាត់ដំនេះ ជូនសាលាខេត្តបាត់ដំបងម្តងហើយ ដែលគម្រោងនេះ គ្រោងចង់ដាក់ដំណើរការជើងហោះហើរក្នុងស្រុក និងសម្រាប់យន្តហោះប្រភេទខ្នាតតូច៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

សម្តេចរំពឹងភាពរឹងមាំនៃថវិការជាតិ នឹងជួយកាត់បន្ថយកម្ចីពីបរទេសមកអភិវឌ្ឃប្រទេស ពិសេស…

ប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រមូលចំណូលក្នុងស្រុកបានកើន […]

រដ្ឋនឹងផ្តល់កម្ចី ៩៩លានដុល្លារ ដល់អគ្គិសនីកម្ពុជាដើម្បីរក្សាតម្លៃភ្លើងកុំឱ្យឡើងថ្លៃ

ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់កម្ចីដល់អគ្គិសនី […]

ADB ផ្តល់កម្ចីជិត ៦៣លានដុល្លារ ដល់កម្ពុជាកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត៩

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចផ្តល់កញ្ចប់ថវិការចំ […]

៩ខែ-២០២២ រដ្ឋប្រើកម្ចីអស់ ១ពាន់លានដុល្លារ ក្នុងនោះ ៥៤%សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ

គិតត្រឹមត្រីមាសទី១ ដល់ត្រីមាសទី៣ ឆ្នាំ២០២២ ក្នុងក្របខណ្ […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]