សមាគមអ្នកវាយតម្លៃអចលនវត្ថុជំរុញឲ្យរដ្ឋាភិបាលបង្កើតច្បាប់ឈ្មួញជើងសារអចលនទ្រព្យ

ឧកញ៉ា ចេង ខេង ដែលជាប្រធានក្រុមបឹក្សាភិបាលសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា

សមាគមអ្នកវាយតម្លៃអចលនទ្រព្យនិងភ្នាក់ងារអចលនទ្រព្យកម្ពុជា កាលពីថ្មីៗនេះបានជម្រុញឲ្យរដ្ឋាភិបាលកម្ពុជាបង្កើតច្បាប់ស្តីពីឈ្មួញជើងសារ ឬឈ្មួញកណ្តាលអចលនទ្រព្យក្នុងគោលបំណងធ្វើឲ្យវិស័យអចលនទ្រព្យកម្ពុជាមានតម្លាភាព ដូចជាជួយលុបបំបាត់ការកើនឡើងចំនួននៃឈ្មួញជើងសារខ្វះវិជ្ជាជីវៈនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

បច្ចុប្បន្នឈ្មួញជើងសារអចលនទ្រព្យជាង ៨០ ភាគរយនៅកម្ពុជា ពុំមានវិជ្ជាជីវៈនិងលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការបំពេញការងារនេះទេ ហើយចំនួននេះបានបន្តកើនឡើងជាបន្តបន្ទាប់នេះបើយោងតាមប្រសាសន៍របស់ លោកឧកញ៉ា ចេង ខេង ដែលជាប្រធានក្រុមបឹ្រក្សាភិបាលនៃសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា។

លោកឧកញ៉ា ចេង ខេង បានមានប្រសាសន៍ក្នុងប៉ុស្តិ៍ PNN ថាដោយសារតែកម្ពុជាគ្មានច្បាប់ច្បាស់លាស់ទៅលើវិស័យឈ្មួញជើងសារអចលនទ្រព្យនេះ ទើបអ្នកណាៗក៏អាចធ្វើជាឈ្មួញជើងសារបានដែរ នេះហើយគឺជាកត្តាធ្វើឲ្យឈ្មួញជើងសារនៅក្នុងប្រទេសកម្ពុជាមានភាពអនាធិបតេយ្យ។

“ដូច្នេះ អ្វីដែលយើងស្នើទៅរដ្ឋាភិបាលគឺច្បាប់មួយដែលត្រឹមត្រូវលើវិស័យឈ្មួញជើងសារអចលនទ្រព្យ។ យើងបានពិភាក្សាជាមួយសមាជិកថាប្រសិនបើអាចធ្វើទៅបាន យើងចង់ឲ្យឈ្មួញជើងសារអចលនទ្រព្យទាំងអស់ក្នុងប្រទេសកម្ពុជាត្រូវមានអាជ្ញាប័ណ្ណស្របច្បាប់” លោកបានបន្ត។

“ដំបូងពួកគេត្រូវឆ្លងកាត់វគ្គបណ្តុះបណ្តាល។ បន្ទាប់ពីបញ្ចប់ការសិក្សាពួកគេនឹងទទួលបានសញ្ញាបត្រ បន្ទាប់មកពួកគេត្រូវទៅការប្រឡងយកអាជ្ញាប័ណ្ណស្របច្បាប់ដែលធ្វើឡើងដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ” ។

លោកឧកញ៉ា ចេង ខេង បានឲ្យដឹងទៀតថា គម្រោងនេះនឹងជួយឲ្យវិស័យអចលនទ្រព្យនៅកម្ពុជាកាន់តែមានតម្លាភាព ក៏ដូចជាជួយកាត់បន្ថយចំនួនឈ្មួញជើងសារខ្វះវិជ្ជាជីវៈដែលកើនឡើងជាបន្តបន្ទាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ផងដែរថា សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាក៏បានបង្ហាញពីផែនការនិងប្តេជ្ញាចិត្តក្នុងការបើកមជ្ឈមណ្ឌលបណ្តុះបណ្តាលអចលនទ្រព្យឲ្យបានក្នុងឆ្នាំនេះផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]