សម្ដេចក្រឡាហោម ស ខេង បញ្ជាឲ្យម្ចាស់លំនៅដ្ឋានទាំងអស់រាយការណ៍វត្តមានជនបរទេសជាកំហិត

ក្នុងគោលបំណងពង្រឹងការគ្រប់គ្រងជនបរទេសដែលរស់នៅប្រទេសកម្ពុជា ឧបនាយករដ្ឋមន្ត្រីបានបញ្ជាឲ្យម្ចាស់លំនៅដ្ឋានទាំងអស់ធ្វើការរាយការណ៍អំពីវត្តមានជនបរទេសដែលស្នាក់នៅក្នុងលំនៅដ្ឋានរបស់ខ្លួនជាកំហិត។

ក្នុងលិខិតណែនាំដែលចុះហត្ថលេខាដោយ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃសុក្រ ទី២០ បានបញ្ជាក់ថា ម្ចាស់ឬអ្នកកាន់កាប់លំនៅដ្ឋានគ្រប់ប្រភេទមិនថាជាជនជាតិខ្មែរឬបរទេសនោះទេ ត្រូវរាយការណ៍អំពីវត្តមានជនបរទេសដែលបានចូលមកស្នាក់នៅក្នុងទីតាំងរបស់ខ្លួន ដល់ប៉ុស្តិ៍នរគបាលរដ្ឋបាលឃុំ-សង្កាត់នៅក្នុងមូលដ្ឋាន មិនឲ្យលើសពីរយៈពេល ២៤ ម៉ោង។

សេចក្តីរាយការណ៍នេះ ត្រូវធ្វើឡើងតាមរយៈគំរូរបាយការណ៍ ឬប្រពន័្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងវត្តមានជនបរទេស ដែលរៀបចំដោយអគ្គនាយដ្ឋានអន្តោប្រវេសន៍ ដែលរួមបញ្ចូលព័ត៌មានមួយចំនួនដូចជា រយៈពេលស្នាក់នៅ រយៈពេលបន្តស្នាក់នៅ និងឧប្បទ្ធវហេតុនានាដែលកើតមានឡើងលើជនបរទេស។

ក្នុងនោះដែរ ម្ចាស់លំនៅដ្ឋានទាំងអស់ អាចសុំគំរូរបាយការណ៍ និងពាក្យស្នើសុំបង្កើតគណនីប្រើប្រាស់ប្រពន័្ធបច្ចេកវិទ្យាគ្រប់គ្រងជនបរទេសពីអគ្គនាយដ្ឋានអន្តោប្រវេសន៍។

លិខិតដដែលក៏បានបន្ថែមទៀតថា ម្ចាស់លំនៅដ្ឋានណាមិនបានរាយការណ៍នឹងត្រូវផ្តន្ទាទោសតាមបទបញ្ញត្តិដែលបានចែកនៅក្នុងច្បាប់។

គួរបន្ថែមថា សេចក្តីណែនាំនេះ គឺធ្វើឡើងបន្ទាប់ពីម្ចាស់លំនៅដ្ឋានមួយចំនួនមិនបានយល់អំពីកាតព្វកិច្ចរបស់ខ្លួន និងអនុវត្តទៅតាមច្បាប់។ ការគ្រប់គ្រងជនបរទេសឲ្យមានប្រសិទ្ធភាពខ្ពស់ គឺដើម្បីធានាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងសុវត្ថិភាពជនបរទេសដែលរស់នៅក្នុងប្រទេសកម្ពុជា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]