សម្ដេច៖ ចៅហ្វាយខេត្តត្រូវឈប់ជំពាក់បំណុលក្រុមហ៊ុនសំណង់តាមវិធី «សង់មុន យកលុយក្រោយ»

សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាឱ្យអភិបាលខេត្តគ្រប់រូប ត្រូវបញ្ឈប់បង្កើតបំណុលជាមួយក្រុមហ៊ុនសំណង់ឯកជន តាមរយៈវិធីសាស្ដ្រដែលឱ្យក្រុមហ៊ុនឯកជនសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានាឱ្យសិន ហើយទើបមកទូទាត់លុយតាមក្រោយបែបនេះទៀត។

សម្ដេចបន្តថា គម្រោងដែលសង់រួច បំណុលត្រូវសងរយៈពេល ២០ ឆ្នាំ ហើយជាបន្ទុករបស់រដ្ឋបាលខេត្តជាប់បំណុលទាំងនោះ ដោយរដ្ឋាភិបាលកម្ពុជានឹងមិនជួយសងបំណុលទេ។ ដោយឡែក សម្រាប់គម្រោងដែលចុះកិច្ចសន្យាហើយ តែមិនទាន់បានសាងសង់ ត្រូវចាត់ទុកជាមោឃៈទាំងអស់។

សម្ដេច បានឱ្យដឹងកាលពីថ្ងៃទី ៣ មករា ឆ្នាំ ២០២២ នេះថា ក្រុមហ៊ុនសំណង់ និងចៅហ្វាយខេត្តមួយចំនួន សហការគ្នាសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធនានា ដោយប្រើវិធីសង់មុន ទើបមកទូទាត់លុយក្រោយ ហើយបានបង្កើតបំណុលជាសន្ធឹកសន្ធាប់ដល់រដ្ឋាភិបាល។

សម្ដេថា៖ «បំណុលដែលជំពាក់នេះ គឺជាបំណុលសាធារណៈដែលរាជរដ្ឋាភិបាលមិនអាចទទួលយកបានទេ។ អភិបាលខេត្តណាធ្វើវិធីសាស្រ្តនេះ ត្រូវសងលុយដោយខ្លួនឯង។ អត់បានដេញថ្លៃ …ធ្វើស្ពាន ធ្វើផ្លូវ ធ្វើអគារ ធ្វើអីដោយមិនឱ្យរដ្ឋាភិបាលដឹង ដល់ធ្វើហើយទើបមកទាមទារឱ្យរាជរដ្ឋាភិបាលទូទាត់ រដ្ឋមិនទូទាត់ឱ្យទេ»។

«ត្រូវបញ្ឈប់… ចំពោះគម្រោងសង់រួច ត្រូវទូទាត់ ២០ ឆ្នាំ ដោយត្រូវទូទាត់ដោយរដ្ឋបាលខេត្តនោះ មិនមែនរដ្ឋាភិបាលទេ។ ដោយឡែក ចំពោះគម្រោងមិនទាន់អនុវត្ត ត្រូវលុបចោលទាំងអស់» សម្ដេចបន្ដ។

ក្រៅពីបញ្ជាដល់អភិបាលខេត្ត សម្ដេចហ៊ុន សែន ក៏បានប្រាប់ទៅដល់គ្រប់ក្រុមហ៊ុនសំណង់ទាំងអស់ ត្រូវបញ្ឈប់ការទៅសង់គម្រោងឱ្យខេត្តមុន ទើបទូទាត់លុយក្រោយ ដោយគ្មានការដឹងលឺពីរដ្ឋាភិបាលថ្នាក់ជាតិដូច្នេះ បើមិនដូច្នេះ នឹងត្រូវជាប់ក្នុងបញ្ជីខ្មៅ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]