សម្ដេច ហ៊ុន សែន នឹងប្រើថវិកាជ័យលាភី ១លានដុល្លារ សម្រាប់សាងសង់ផ្ទះឱ្យអតីតយុទ្ធជន

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងប្រើប្រាស់ទឹកប្រាក់ ១លានដុល្លារ បានពីជ័យលាភីមេដាយសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ២០២១ កាលពីថ្មីៗនេះ សម្រាប់កសាងផ្ទះជូនអតីតយុទ្ធជន។

ការប្រកាសនេះធ្វើឡើងបន្ទាប់ពីសម្តេចទទួលបានមេដាយ ពីមហាសន្និបាទ នៃក្តីសង្ឃឹមលើកទី៧ ក្រោមប្រធានបទស្ដីពី «សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក»។

ថ្លែងនៅក្នុងពិធីប្រគល់ទទួលពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីថ្ងៃអាទិត្យ សម្តេចតេជោ ថ្លែងថា៖ «មួយលានដុល្លារដែលខ្ញុំបានទទួល ខ្ញុំនឹងយកទៅកសាងផ្ទះឱ្យអតីតយុទ្ធជន»។

បើតាមសម្តេចតេជោ ការកសាងផ្ទះជូនអតីតយុទ្ធជន គឺត្រូវចំណាយប្រមាណ យ៉ាងតិច ៤ពាន់ដុល្លារក្នុងខ្នងផ្ទះ ដូច្នេះទឹកប្រាក់ ១លានដុល្លារនេះ អាចនឹងសាងសង់ផ្ទះបានយ៉ាងហោច ២៥០ ខ្នង។

- Video Advertisement -