សម្តេចហ៊ុនសែន៖ ច្បាប់ស្តីពីសំណង់ថ្មីនឹងជួយកាត់បន្ថយគ្រោះថ្នាក់បាក់រលំអគារ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍ថា ច្បាប់ស្តីពីសំណង់ដែលទើបនឹងបានអនុវត្តថ្មីៗនេះ គឺនឹងជួយកាត់បន្ថយមិនឲ្យមានគ្រោះថ្នាក់បាក់រលំអគារបណ្តាលមកពីកង្វៈបច្ចេកទេស និងគុណភាពសាងសង់។

សម្តេចថ្លែងបែបនេះកាលពីថ្ងៃទី ៥ ខែ មករា ឆ្នាំ ២០២០ ក្នុងអំឡុងពេលសម្តេចថ្លែងសន្និសិទកាសែតបូកសរុបលទ្ធផលនៃការបាក់រលំអគារកម្ពស់ ៧ជាន់ដែលបានបណ្តាលឲ្យមនុស្សស្លាប់នឹងរបួសជាង ៥០ នាក់ក្នុងខេត្តកែប។ (អានបន្ថែម)

សម្តេចថ្លែងថា៖ «បន្ទាប់ពីច្បាប់សំណង់ត្រូវបានអនុវត្តពេញលេញ ខ្ញុំគិតថាឧប្បទ្ទហេតុបែបនេះនឹងបានកាត់បន្ថយ ឬឈានទៅលប់បំបាត់ ដោយសារតែមុននេះ យើងមិនទាន់មានច្បាប់សំណង់ទេ  ច្បាប់សំណង់ទើបតែនឹងអនុមត័ប្រមាណជា២ខែ»។

តាមការបញ្ជាក់របស់សម្តេច ច្បាប់ស្តីពីសំណង់ថ្មីនេះ គឺនឹងតម្រូវឲ្យម្ចាស់គម្រោងសំណង់ឬមេការសំណង់ជួលក្រុមហ៊ុនមួយផ្សេងទៀត ដើម្បីមកត្រួតពិនិត្យនូវគុណភាពសំណង់ ថាតើកិច្ចការងារសាងសង់នោះ ធ្វើទៅស្របតាមស្តង់ដារបច្ចេកទេសដូចជាការ ការដាក់ដែកមានលក្ខណៈស្របទៅតាមប្លង់ដែលបានគូសឬអត់។

នេះក៏ដោយសារ ការបាក់រលំអគារនៅខេត្តកែប គឺបណ្តាលមកពីអ្នកមេការសំណង់បានប្រើប្រាស់ដែកតូចជាងកម្រិតបច្ចេកទេសដែលផ្តល់ក្នុងគំនូសប្លង់ និងបញ្ហាប្លង់សេ។

គួរបញ្ជាក់ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមការចូលរួមផ្ដល់មតិយោបល់ និងធាតុចូលពីអ្នកជំនាញនៃក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន បានតាក់តែងច្បាប់ស្តីពីសំណង់ មានកម្រាស់ ៣១ ទំព័រ ចែកចេញជា ២២ជំពូក និង ១១៣មាត្រា ដើម្បីឆ្លើយតបនឹងសន្ទុះនៃការរីកចម្រើនរបស់វិស័យសំណង់ ដែលតម្រូវឲ្យមានការពង្រឹងការគ្រប់គ្រងរាល់ដំណើរការ និងប្រតិបត្តិការក្នុងវិស័យសំណង់ និងអ្នកពាក់ព័ន្ធនឹងការងារសំណង់។ (អានបន្ថែម)

ដើម្បីជ្រាបកាន់តែច្បាស់អំពីច្បាប់សំណង់ថ្មីនេះ ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យកាលពីពេលថ្មីនេះ ក៏បានផលិតជាខ្សែវីដេអូខ្លីដែលរៀបរាប់អំពីសារៈសំខាន់ដែលកម្ពុជានឹងទទួលបានពីច្បាប់ថ្មី ក៏ដូចជា ខ្លឹមសារនានានៃច្បាប់នេះផងដែរ។​ អានបន្ថែម

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]