សរុបស្ថានភាព ខុនដូ និងផ្ទះជាប់ដី នៅខណ្ឌនីមួយៗ ក្នុងរាជធានីភ្នំពេញ

គិតត្រឹមដំណាច់ឆ្នាំ២០២០ ចំនួនផ្ទះជាប់ដីនៅទូទាំងរាជធានីភ្នំពេញបានកើនដល់ ១៨៦ ៣០៩ខ្នង ស្របពេលដែលខុនដូវិញបានកើនដល់ជាង ១០៩ ០៣៥ យូនីត។ នេះបើទិន្នន័យស្រាវជ្រាវពីក្រុមហ៊ុន Z1 Data Co., LTD (Cambodia) ។

ទិន្នន័យដដែល ក៏បានបង្ហាញថា បើធៀបឆ្នាំ ២០១៨ ដល់ដំណាច់ឆ្នាំ ២០២០ ចំនួនផ្ទះជាប់ដីបានកើនឡើង ២១% ចំណែកឯខុនដូកើនដល់ជាង ៧៨%។

ក្នុងចំណោមការផ្គត់ផ្គង់សរុប ផ្ទះជាប់ដីលក់ដាច់បានជាង ៨៤% (១៥៧ ៨៤៣ ផ្ទះ) ចំណែកឯងខុនដូវិញ សម្រេចបានការលក់បានត្រឹមប្រមាណ ៥០% ប៉ុណ្ណោះ (ប្រមាណ ៥១ ០០០ ពាន់យូនីត)។

ការស្រាវជ្រាវដដែល ក៏បង្ហាញពីស្ថានភាពការផ្គត់ផ្គង់ តាមខណ្ឌនីមួយៗ ត្រឹមចុងឆ្នាំ ២០២០ ផងដែរ៖

ទួលគោក៖ មានខុនដូចំនួន ៣៩គម្រោងបានប្រកាសបើកលក់ ឬស្មើនឹង ៩ ១៤១ យូនីត។ ចំណែកការ ផ្ទះជាប់ដីវិញមានត្រឹមតែ ២០០០ខ្នង ប៉ុណ្ណោះ។

ខណ្ឌឬស្សីកែវ៖ មានផ្ទះជាប់ដីសរុប ១៧ ២៧៩ ខ្នង ហើយសម្រេចការលក់បានជាង ៩៤%។ ចំណែកឯ ខុនដូវិញ មានសរុប ២៥គម្រោង ឬស្មើនឹង ៤ ២១៩ យូនីត ដោយលក់ចេញបានប្រមាណ ៤១%។

ខណ្ឌសែនសុខ៖ មានអគារខុនដូច្រើនជាងគេរហូតដល់ទៅជិត ១០០គម្រោង ឬស្មើនឹង ១៥% នៃការផ្គត់ផ្គង់ខុនដូសរុបនៅភ្នំពេញ ហើយលក់ដាច់អស់ប្រមាណ ៤៣%។ ចំណែកឯ ផ្ទះជាប់ដីវិញ មានចំនួន ២៥ ៨៦៧ ខ្នង ហើយលក់ដាច់អស់ជាង ៩០%។

ខណ្ឌជ្រោយចង្វារ៖ មានផ្ទះជាប់ដីចំនួន ១០ ៤០៣ខ្នង ឬស្មើនឹង ៦% នៃការផ្គត់ផ្គង់សរុបនៃភ្នំពេញ។ ចំណែកឯខុនដូវិញមានប្រមាណ ៥០អគារ ឬស្មើ ១១ ៥៦៤ យូនីត។

ខណ្ឌដង្កោ៖ មានចំនួនផ្ទះជាប់ដី ៣៥ ៣៨៧ ខ្នង ហើយលក់ដាច់បាន ៧៧%។ សម្រាប់ខុនដូវិញ មាន ១៩៦ យូនីត ហើយមិនទាន់មានការលក់ចេញទេ។

ខណ្ឌកំបូល៖ ផ្ទះជាប់ដី ក្នុងខណ្ឌនេះមានចំនួន ១០ ៨០៩ ខ្នង ឬស្មើនឹង ៦% នៃការផ្គត់ផ្គង់សរុបនៅភ្នំពេញ ហើយលក់ដាច់អស់ជាង ៧៨%។ ខណ្ឌនេះគ្មានគម្រោងខុនដូនទេ។

ខណ្ឌពោធិ៍សែនជ័យ៖ មានផ្ទះជាប់ដីចំនួន ៤៨ ៥១៦ ខ្នង ឬស្មើនឹង ២៦% នៃការផ្គត់ផ្គង់សរុបនៅភ្នំពេញ ដោយលក់ដាច់អស់ជាង ៧៩%។ ចំណែកឯខុនដូវិញប្រមាណ ២៤០០ យូនីត លក់ដាក់អស់ ៥០%។

ខណ្ឌច្បារអំពៅ ៖ ផ្ទះជាប់ដី និងវីឡា មានចំនួន ១៦ ៧៨៩ ខ្នង។ ចំណែកឯខុនដូវិញ ចំនួន ២ ៥៣២ យូនីត។

ខណ្ឌចំការមន៖ មានគម្រោងខុនដូ ៨១គម្រោង (២៨ ០០០ យូនីត) ឬស្មើនឹង ២៦% នៃការផ្គត់ផ្គង់សរុបនៅភ្នំពេញ។ ចំណែកឯផ្ទះជាប់ដីក្នុងខណ្ឌចំការមន មានចំនួនត្រឹងមតែ ១ ៥០៤ ខ្នង ប៉ុណ្ណោះ។

ខណ្ឌ ៧ មករា ៖ ខណ្ឌនេះ មានផ្ទះជាប់ដីចំនួន ៣១០ ខ្នង ខណៈខុនដូមានចំនួន ៣១ អគារ ឬស្មើនឹងបន្ទប់ស្នាក់នៅ ៦ ៤០១ យូនីត។

ខណ្ឌបឹងកេងកង៖ ខុនដូមានចំណែក ៦% នៃចំនួនសរុបនៅភ្នំពេញ ឬជាង ៦០០០ យូនីត។ ចំណែកផ្ទះជាប់ដីវិញ មានចំនួន ៩៩៨ ខ្នង។

ខណ្ឌដូនពេញ៖ ខុនដូមាន ៥៦អគារ ឬស្មើនឹងបន្ទប់ស្នាក់នៅ ៤ ៤១១ យូនីត ហើយផ្ទះជាប់ដីមានចំនួន ៧៨៨ខ្នង។

ខណ្ឌព្រែកព្នៅ៖ មានផ្ទះជាប់ដីសរុប ៤ ០១១ ខ្នង ឬស្មើនឹង ២% ប៉ុណ្ណោះនៃការផ្គត់ផ្គង់សរុប ហើយលក់ដាក់អស់ ៨៤ %។

លើសពីនេះ បើចង់ដឹងពីស្ថានភាពទីផ្សារជារួមរបស់អចលនទ្រព្យប្រភេទផ្សេងទៀតសម្រាប់ត្រីមាសទី១ សូមអាននៅទីនេះ។ ឬបើចង់ស្វែងពីតម្ឡៃដីតាមខណ្ឌនីមួយនៅខេត្តក្រុងធំៗទាំង ៣ នៅកម្ពូជា​ សូមអានទីនេះ។ លើសពីនេះ បើងចង់ស្វែងយល់ពីតំបន់ដែលមានសក្ដានុពលសម្រាប់ការវិនិយោគសម្រាប់ឆ្នាំ ២០២១ សូមអានបន្ថែម

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]