សាលាក្រុងនឹងកែលម្អផ្លូវថ្មើរជើងថ្មីមួយតាមបណ្ដោយមហាវិថីម៉ៅសេទុង

រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងរៀបចំ និងកែលម្អផ្លូវថ្មើរជើងថ្មីមួយខ្សែតាមបណ្ដោយមហាវិថីម៉ៅសេទុង ក្នុងភូមិសាស្រ្តខណ្ឌទួលគោក ខណ្ឌបឹងកេងកង និងខណ្ឌចំការមន នៃរាជធានីភ្នំពេញ។

រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងដូច្នេះក្នុងកិច្ចប្រជុំស្ដីពីគម្រោងសិក្សាប្លង់ និងផលប៉ះពាល់នៃគម្រោងមួយនេះ កាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងមកនេះ។

រដ្ឋបាលរាជធានីភ្នំពេញបានតម្រូវឱ្យមន្ទីរដែនដី នគរូបនីយកម្ម និងសំណង់ មន្ទីរសាធារណៈការ និងដឹកជញ្ជូន និងទីចាត់ការរៀបចំក្រុង ចុះសិក្សារួមគ្នាដល់ទីតាំងជាក់ស្ដែង ដើម្បីធានាឱ្យបាន ក្នុងការកែលម្អមហាវិថីម៉ៅសេទុង ឱ្យទៅជាមហាវិថីដែលអមដោយផ្លូវថ្មើរជើងថ្មីមួយខ្សែបន្ថែមទៀត។

គួររំលឹកផងដែរថា មហាវិថីម៉ៅសេទុងគឺជាមហាវិថីដែលមមាញឹកមួយ ដែលតែតែងមានការកកស្ទះចរាចរ ដូច្នេះរដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងសាងសង់ហេដ្ឋារចនាសម្ព័ន្ធបន្ថែមជាបន្តបន្ទាប់ ដើម្បីរួមចំណែកដោះស្រាយបញ្ហាកកស្ទះនេះ។ តួយ៉ាងដូចជា សំណង់ស្ពានអាកាសថ្មើរជើង ដែលមាន​បណ្ដោយ​ប្រវែង​២៧​ម៉ែត្រ​ និង​ទទឹង​ប្រវែង​៣​ម៉ែត្រត្រង់ចំណុចផ្សារដើមគរ។ បច្ចុប្បន្នត្រូវបានស្ថាបនាសាងសង់ បាន៨៥ភាគរយហើយ នៃគម្រោងទាំងមូល បន្ទាប់ពីបើកការដ្ឋានសាងសង់កាលពីចុងឆ្នាំ២០១៩ កន្លងមកនេះ។ (អានបន្ថែម)

ទាំងអស់នេះ សបញ្ជាក់ឱ្យឃើញថា រដ្ឋបាលរាជធានីភ្នំពេញបានកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការកសាង និងជួសជុលមហាវិថីនានាក្នុងទីក្រុងសម្រាប់បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សធ្វើដំណើរបានកាន់តែងាយស្រួល និងមានសុវត្ថិភាព។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]