សាលាក្រុងភ្នំពេញ និងទីក្រុងប៉ារីសសហការគ្នាសិក្សាប្លង់មេអភិវឌ្ឍន៍ភាគខាងត្បូងរាជធានីភ្នំពេញ

សាលារាជធានីភ្នំពេញ និងទីក្រុងប៉ារីស បានសហការគ្នាសិក្សាប្លង់មេអភិវឌ្ឍន៍តំបន់ភាគខាងត្បូងរាជធានីភ្នំពេញ ដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាជននៅរាជធានី ដោយផ្តោតលើការគិតគួរអំពីបញ្ហាលំហរសាធារណ អនាម័យ បរិស្ថាន និងប្រព័ន្ធបង្ហូរទឹក និងសោភ័ណភាពក្នុងទីក្រុង។

គម្រោងសិក្សានេះ ត្រូវបានប្រកាសនៅក្នុងសិក្ខាសាលាបច្ចេកទេសស្តីពី ប្លង់អភិវឌ្ឍន៍តំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញ និងគម្រោងសិក្សាកែលម្អវិថីព្រះសីសុវត្ថិ ដែលត្រូវប្រព្រឹត្តធ្វើឡើងកាលពីថ្ងៃទី៣០ មេសាកន្លងទៅ ដែលភាគីពាក់ព័ន្ធផ្តល់ធាតុចូលបន្ថែម ទៅលើការអភិវឌ្ឍន៍ទីក្រុងភាគខាងត្បូងរាជធានីភ្នំពេញ។

លោក ម៉េត មាសភក្តី មន្រ្តីនាំពាក្យសាលារាជធានីភ្នំពេញ ប្រាប់ទស្សនាវដី្តសំណង់ និងអចលនទ្រព្យនៅថ្ងៃព្រហស្បតិ៍ថា ការសិក្សា ផ្តោតសំខាន់លើការធ្វើសមាហរណកម្មគម្រោងអភិវឌ្ឍន៍នៅតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ ដោយសារការរីកចម្រើននៃការអភិវឌ្ឍន៍ និងការរស់នៅរបស់ប្រជាពលរដ្ឋ។

លោកថា ក្រុមការងារបច្ចេកទេស នឹងផ្តោតលើការសិក្សារលើការរៀបចំឲ្យមានចរន្តតភ្ជាប់រវាងបណ្តាញផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធនៃគម្រោងអភិវឌ្ឍន៍នានា ដែលនឹងកើតមាននាពេលអនាគត និងការតភ្ជាប់រវាងលំហបៃតង និងបណ្តាញការពារទឹកជំនន់ រវាងតំបន់ភាគខាងត្បូង និងតំបន់ជុំវិញ។

លោកថ្លែងថា៖ «ការសិក្សានឹងផ្តោតលើការងារត្រៀមរៀបចំ នគររូបនីយកម្មទាំងមូលតែម្តង នៅភាគខាងត្បូង ហើយលទ្ធផលនៃការសិក្សាគឺដើម្បីយកមកបំពេញបន្ថែម និងបន្ស៊ីគ្នាជាមួយប្លង់គោលដែលមានស្រាប់របស់រដ្ឋបាលរាជធានីភ្នំពេញក្នុងការរៀបចំនគររូបនីយកម្មទីក្រុង»។
លោក ម៉េត មាសភក្តី បញ្ជាក់ថា ក្រុមការងារបច្ចេកទេសរបស់ទីក្រុងប៉ារីស នឹងសិក្សាលម្អិតលើការសិក្សាបច្ចេកទេស ទៅលើការរៀបចំផ្លូវ ប្រព័ន្ធបង្ហូរទឹក និងប្រព័ន្ធផ្លូវតភ្ជាប់ និងការរៀបចំលំហរបៃតង នៅក្នុងតំបន់ភាគខាងត្បូងសម្រាប់ពេលអនាគត។

លោក ម៉េត មាសភក្តី បញ្ជាក់ថា ភាគខាងត្បូងរាជធានីភ្នំពេញ គឺចាប់ពីខណ្ឌដូនពេញ ឆ្ពោះទៅកាន់ភាគខាងត្បូង ដល់ខណ្ឌដង្កោ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]