សាលាខណ្ឌច្បារអំពៅនឹងចាត់វិធានការក្ដៅលើសំណង់ខុសច្បាប់អមប្រឡាយព្រែកប្រា
រដ្ឋបាលខណ្ឌច្បារអំពៅ ព្រមានចាត់វិធានការតាមផ្លូវច្បាប់លើជនណាដែលរំលោភដីរដ្ឋសាងសង់សំណង់ផ្សេងៗ នៅអមសងខាងប្រឡាយព្រែកប្រា ដែលស្ថិតនៅក្នុងសង្កាត់ព្រែកប្រា និងសង្កាត់ព្រែកថ្មី។
បើយោងតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី២៤ ខែមីនា របស់រដ្ឋបាលខណ្ឌច្បារអំពៅ ការទប់ស្កាត់ និងបញ្ឈប់សំណង់ខុសច្បាប់នេះ គឺដើម្បីឱ្យប្រឡាយងាយស្រួលរំដោះទឹក ពោលគឺដើម្បីបញ្ចៀសទឹកជំនន់នៅរដូវវស្សា។
កន្លងមក រដ្ឋបាលខណ្ឌបានចុះស្រង់ស្ថិតិចំនួនផ្ទះដែលបានសាងសង់រំលោភដីប្រឡាយរួចហើយ ក៏ដូចជាចុះហាមឃាត់ម្ដងហើយម្ដងទៀត មិនឱ្យមានការសាងសង់សំណង់ថ្មីៗទៀតទេ។
ប៉ុន្តែ រដ្ឋបាលខណ្ឌនៅតែសង្កេតឃើញថា មានបុគ្គលមួយចំនួនតូចមិនគោរពតាមការណែនាំ ហើយបន្តសាងសង់រំលោភលើដីព្រែក។ ដូច្នេះសេចក្ដីជូនដំណឹងលើកនេះ ជាការព្រមានចាត់វិធានការតាមផ្លូវច្បាប់ ដោយគ្មានករណីលើកលែងឡើយ។
- Video Advertisement -

