សាលាឧទ្ធរណ៍ភ្នំពេញនឹងត្រូវប្តូរទៅតំបន់អភិវឌ្ឍន៍ថ្មី OCIC នៅដើមឆ្នាំក្រោយ

សាលាឧទ្ធរណ៍ភ្នំពេញ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ នឹងត្រូវប្តូរទីតាំងរបស់ខ្លួនពីបរិវេណទីស្តីការក្រសួងយុត្តិធម៌ ស្ថិតនៅមហាវិថីសម្តេចសុធារស សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ទៅកាន់ទីតាំងថ្មីក្នុងតំបន់អភិវឌ្ឍន៍ OCIC។ នេះបើតាមសេចក្តីជូនដំណឹងចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ របស់សាលាឧទ្ធរណ៍ភ្នំពេញ។

បើយោងតាមប្រភពដដែលបានបញ្ជាក់ថា ការផ្លាស់ប្តូរទីតាំងថ្មីនេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ ដែលទីតាំងថ្មីនេះ ស្ថិតក្នុងអគារសាលាយុត្តិធម៌ ដីឡូតិ៍លេខ Bតំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហម ភូមិព្រែកលាប សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ជាមួយគ្នានេះដែរ ទីតាំងសាលាដំបូងរាជធានីភ្នំពេញ ក៏ត្រូវប្តូរទៅនៅក្នុងតំបន់អភិវឌ្ឍន៍ OCIC រួមជាមួយនឹងសាលាឧទ្ធរណ៍ភ្នំពេញផងដែរ។

សាលាយុត្តិធម៌ទាំងពីរនេះ នឹងប្តូរទៅកាន់អគារកម្ពស់ ៧ជាន់ថ្មី ដែលមានផ្ទៃក្រឡាសរុប ១៩ ៩៥៦ម៉ែត្រការ៉េ ដែលរដ្ឋក៏នឹងចំណាយថវិកាប្រមាណ ៣លានដុល្លារអាមេរិក សម្រាប់ការបំពាក់បរិក្ខារ និងគ្រឿងសង្ហារិម។ (អានបន្ថែម)

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]