សិង្ហបុរីសហការនឹងក្រសួងដែនដីលើកកម្ពស់សុវត្ថិភាពអគ្គីភ័យក្នុងវិស័យសំណង់

burning high-rise collapses – credit : Los Angeles Times

សមាជិកនៃគណៈស្ថាបត្យកម្មរបស់ប្រទេសសិង្ហបុរីរួមជាមួយនឹងមន្ត្រីក្រសួងដែនដីកម្ពជា បានសហការគ្នាចែករំលែកបទពិសោធន៍សំខាន់ៗ ទាក់ទងនឹងសុវត្ថិភាពអគ្គីភ័យក្នុងវិស័យសំណង់ ក្នុងគោលបំណងដើម្បីជួយអប់រំណែនាំ ផ្ដល់ចំណេះដឹង លើកកម្ពស់ និងដោះស្រាយបញ្ហាប្រឈមក្នុងវិស័យនេះ។

ជំនួបរវាងភាគីទាំង ២ ធ្វើឡើងកាលថ្ងៃទី ១២ ខែមីនា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងសិក្ខាសាលាស្ដីពី សុវត្ថិភាពអគ្គីភ័យ និងកិច្ចសន្យាសាងសង់ ដោយមានការចូលរួមពី សំណាក់សិស្សនិស្សិត មន្ត្រីជំនាញរបស់កម្ពុជា និងក្រុមគណៈស្ថាបត្យកម្មសឹង្ហបូរី ព្រមទាំងអ្នកជំនាញជាច្រើនលើវិស័យសំណង់ និងសុវត្ថិភាពអគ្គីភ័យនេះ។

លោក ចាន់ កុកវ៉េ (Chan Kok Way) ស្ថាបត្យករជាន់ខ្ពស់របស់ប្រទេសសិង្ហបុរី បានមានប្រសាសន៍ថា៖ សុវត្ថិភាពអគ្គីភ័យគឺការផ្តោតសំខាន់លើ យុទ្ធសាស្រ្តនៃសុវត្ថិភាពអគ្គីភ័យអកម្ម យុទ្ធសាស្រ្តនៃសុវត្ថិភាពអគ្គិភ័យសកម្ម ខ្យល់មេកានិចក្នុងអគារ ប្រព័ន្ធត្រួតពិនិត្យផ្សែង ប្រព័ន្ធភ្លើងប្រកាសអាសន្ន និងប្រព័ន្ធរំពងសម្លេង ដែលវាជួយដល់សុវត្ថិភាពអ្នកដែលរស់នៅក្នុងអគារ និងក្រុមពន្លត់អគ្គីភ័យក្នុងការជួយសង្រ្គោះ ដែលអាចការពារទ្រព្យសម្បត្តិអ្នករស់នៅក្នុងអគារ និងទ្រព្យសម្បត្តិរបស់អ្នកជិតខាងផងដែរ។

លោកក៏បានបន្ថែមផងដែរថា ការរៀបចំប្រព័ន្ធសុវត្ថិភាពនោះគឺមានការរៀបចំទីកន្លែងសុវត្ថិភាពជម្លៀសជនរងគ្រោះ សម្រាប់អាគារដែលមានកម្ពស់ខ្ពស់ ដែលត្រូវទុកទីវាលមួយជាន់ដែលទំនេរ រាល់២០ជាន់ម្តង និងមានការប្រុងប្រយ័ត្នលើប្រព័ន្ធអគ្គសនី និងការរៀបចំទីកន្លែងឬច្រកសុវត្ថិភាពសម្រាប់ក្រុមអ្នកពន្លត់អគ្គីភ័យក្នុងការជួយសង្រ្គោះក្នុងពេលដែលមានអគ្គីភ័យកើតឡើង។

ឯកឧត្តម លាង មុនីរិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសង្កត់ធ្ងន់ផងដែរថា អ្នកជំនាញដែលមានវិជ្ជាជីវៈពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់អនុវត្តការងារតាមសមត្ថភាពជំនាញប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈចំពោះកត្តាសុវត្ថិភាព អោយស្របតាមគោលការណ៍ វិធាន បទដ្ឋាន និងស្តង់ដារ ដើម្បីបង្ការ ទប់ស្កាត់ និងសង្រ្គោះបន្ទាន់ក្នុងពេលមានអគ្គីភ័យកើតឡើងស្របពេលដែលកម្ពុជាកំពុងមានកំណើនវិស័យសំណង់ខ្ពស់ៗ។

យោងតាមរបាយការរបស់ក្រសួងដែនដី កម្ពុជាមានការរីកលូតលាស់យ៉ាងខ្លាំង ជាមួយនឹងការអភិវឌ្ឍក្នុងសន្ទុះយ៉ាងលឿននៃហេដ្ឋារចនាសម្ព័ន្ធរូបវត្ត ដីធ្លី និងសំណង់អាគារពាណិជ្ជកម្មផ្សេងៗ ជាក់ស្តែង ទុនវិនិយោគក្នុងវិស័យសំណង់ ក្នុងរយៈពេល ១០ឆ្នាំ ចុងក្រោយនេះ មានចំនួនប្រមាណ ៤៤ពាន់លានដុល្លារសហរដ្ឋអាមេរិច ដែលក្នុងខែមករា ឆ្នាំ ២០១៩ មានចំនួនប្រមាណ ៨២៩ លានដុល្លារសហរដ្ឋអាមេរិច ដែលកើនឡើង ស្ទើរតែ ២ដង ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៨។

Cambodia-Singapore co-hosts a seminar on fire safety code credit: CPM

Cambodia-Singapore co-hosts a seminar on fire safety code credit: CPM

Cambodia-Singapore co-hosts a seminar on fire safety code credit: CPM

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]