សិស្សដែលបានចូលរួមជាច្រើនបានសម្តែងការចង់ចេះចង់ដឹងពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យ

វិទ្យាស្ថានបណ្តុះបណ្តាលផ្នែកសំណង់និងអចលនទ្រព្យនៅកម្ពុជាឈ្មោះថា Royal Chartered Academy Institute (RCA)បានបញ្ចប់វគ្គបណ្តុះបណ្តាលខ្លីដំបូងបង្អស់របស់ខ្លួនជាមួយនឹងការទទួលបានលទ្ធផលជាវិជ្ជមាន។

វគ្គសិក្សាបណ្តុះបណ្តាលខ្លីរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០១៨ កន្លងទៅនេះ គឺបានផ្តោតសំខាន់ទៅលើមុខវិជ្ជាចំនួនពីរដែលកំពុងមានសក្តានុពលក្នុងប្រទេសកម្ពុជារួមមាន ការវិនិយោគអចលនទ្រព្យនិងការគ្រប់គ្រងផ្សារទំនើប។

ក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាលខាងលើ លោកសាស្រ្តាចារ្យ Daniel Tan បានសម្តែងការពេញចិត្តជាខ្លាំងចំពោះការចាប់អារម្មណ៍របស់សិស្សដែលបានចូលរួមក្នុងវគ្គសិក្សាខាងលើនេះ។

លោកបានមានប្រសាសន៍ថា៖ «យើងពិតជាសប្បាយចិត្តជាខ្លាំងដែលបានឃើញសិស្សដែលបានចូលរួមជាច្រើនបានសម្តែងការចង់ចេះចង់ដឹងពាក់ព័ន្ធនឹងការវិនិយោគអចលនទ្រព្យនិងការគ្រប់គ្រងផ្សារទំនើប»។

តាមការបញ្ជាក់ឲ្យដឹងពីលោកសាស្រ្តាចារ្យ Daniel Tan វគ្គសិក្សាខាងលើនេះគឺជាផ្នែកមួយនៃវគ្គសិក្សាបរិញ្ញាបត្ររងរបស់RCAក្នុងការបង្ហាញអំពីការងារពាក់ពន្ធ័ទៅនឹងមុខជំនាញខាងលើហើយមេរៀនដែលបានយកមកបង្ហាត់បង្ហាញក្នុងកម្មវិធីសិក្សានេះគឺត្រូវបានប្រទេសក្នុងពិភពលោកអនុវត្តនិងទទួលបានលទ្ធផលដ៏មានប្រសិទ្ធភាព។

«វគ្គការគ្រប់គ្រងផ្សារទំនើបគឺបង្ហាញពីអ្វីដែលពាក់ពន័្ធទៅនឹងការគ្រប់គ្រងផ្សារទំនើបក្នុងបរិបទការអនុវត្តន៍ដ៏ល្អបំផុតរបស់អន្តរជាតិចំណែកឯការវិនិយោគអចលនទ្រព្យវិញគឺមិនមែនគ្រាន់តែទិញនិងលក់អចលនទ្រព្យនោះទេតែការវិនិយោគអចលនទ្រព្យគឺទាមទារឲ្យមានការសម្លឹងមើលវែងឆ្ងាយអំពីភាពទូទៅនៃប្រាក់ចំណូលនិងការទទួលបានការវិនិយោគត្រឡប់មកវិញជូនវិនិយោគិន»។

ជាងនេះទៅទៀត លោកក៏បានសង្កត់ធ្ងន់ដែរថា៖ «យើងព្យាយាមបង្រៀនសិស្សថាក្នុងនាមយើងជាអ្នកទិញឬលក់យើងត្រូវតែសិក្សាស្រាវជ្រាវស្វែងយល់ដោយខ្លួនឯងឲ្យបានច្បាស់លាស់ជាមុនសិន យើងមិនមែនចេះតែទិញដោយសារមាននរណាម្នាក់សុំឲ្យយើងទិញនោះទេយើងទិញពីព្រោះយើងដឹងអំពីភាពប្រាកដប្រជានៃការវិនិយោគដូច្នេះហើយការធ្វើការសិក្សាអំពីទីផ្សារគឺមានសារៈសំខាន់ខ្លាំងណាស់»។

ទន្ទឹមនឹងនេះ បណ្តានិស្សិតដែលបានចូលរួមក្នុងកម្មវិធីសិក្សាខាង លើក៏បានសម្តែងការពេញចិត្តដូចគ្នាផងដែរចំពោះមុខវិជ្ជាការវិនិយោគអចលនទ្រព្យ។

លោក ភូ សុខមាន បុគ្គលិកបំរើការងារនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលខាងលើនេះបានឲ្យដឹងថា៖«កម្មវិធីនេះយើងបានដឹងច្រើនថាតើអចលនទ្រព្យនិងការវាយតម្លៃយ៉ាងម៉េចហើយយើងត្រូវពិនិត្យទៅលើចំណុចណាខ្លះដើម្បីធ្វើការវាយតម្លៃអចលនទ្រព្យហើយយើងត្រូវគិតអំពីអ្វីខ្លះដើម្បីយើងឈានដល់ការដាក់ទុនវិនិយោគទៅលើអចលនទ្រព្យ»។

លោកក៏បានបន្ថែមថា៖«វាឆ្លើយតបសំខាន់ទៅលើប្រទេសកម្ពុជាយើងដែលវិស័យអចលនទ្រព្យមានការកើនឡើងខ្លាំងដែលធ្វើឲ្យមនុស្សជាច្រើនកាន់តែចង់វិនិយោគទៅលើវិស័យអចលនទ្រព្យប៉ុន្តែគាត់អត់មានគំនិតឬចំណេះដឹងទៅលើការវាយតម្លៃអចលនទ្រព្យនឹង»។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោកតម្លៃជាង ៣០លានដុល្លារ ចាប់ផ្តើមហើយ

គម្រោងសាងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោក ដែលមានតម្លៃជាង ៣០ […]

ជប៉ុនជួយកម្ពុជាសង់អគារមេត្តយ្យសិក្សានៅខេត្តបាត់ដំបង និង កោះកុង

រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណងដែលមានថវិកាសរុប […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ក្រសួងបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ជាផ្លូវការហើយ

ក្រសួងទេសចរណ៍ បានបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេ […]

ក្រសួងនឹងបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈ តម្លៃជាង ១១លានដុល្លារ ក្នុងខែវិច្ឆិកានេះ

សាលាជាតិវិជ្ជាជីវៈទេសចរណ៍ (VST) ចំនួនពីរទីតាំង នៅភ្នំពេ […]

សមាគមអ្នកសាងសង់ស្នើឱ្យជប៉ុនជួយធ្វើទំនើបកម្មពង្រឹងស្ដង់ដាកិច្ចសន្យាសំណង់នៅកម្ពុជា

សមាគមអ្នកសាងសង់នៅកម្ពុជា​ ឬCCA បានស្នើឱ្យអ្នកជំនាញជប៉ុន […]