សឹង្ហបុរីគ្រោងវិនិយោគជាង៥០០លានដុល្លារលើវិស័យថាមពលនៅវៀតណាម

ក្រុមហ៊ុនអគ្គិសនី និងចែកចាយអគ្គិសនីរបស់រដ្ឋប្រទេសសឹង្ហបុរី SP Group មានផែនការបណ្តាក់ទុនប្រមាណ ៥៤០លានដុល្លារអាមេរិកលើវិស័យថាមពលនៅប្រទេសវៀតណាម។

នៅក្រោមផែនការវិនិយោគនេះ ក្រុមហ៊ុននឹង គាំទ្រដល់ការផ្លាស់ប្តូរថាមពលទៅកាន់ថាមពលស្អាត តាមរយៈផ្តល់នូវដំណោះស្រាយសម្រាប់វិស័យសាធារណ និងឯកជន។ កាសែត VN Express ដក់ស្រង់សម្តី របស់ប្រធានចាត់ការទូទៅ លោក Stanley Huang លើកឡើងក្នុងសន្និសីទកាសែតកាលពីថ្ងៃទី១២ ឧសភា 2022។

កាលពីឆ្នាំមុន ក្រុមហ៊ុននេះបានបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន BCG Energy Joint Stock Company ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Bamboo Capital របស់វៀតណាម។

ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានេះ បានប្រកាសពីភាពជាដៃគូរួមគ្នាជាមួយ Vinamilk ដែលជាក្រុមហ៊ុនទឹកដោះគោដ៏ធំបំផុតរបស់វៀតណាម ដើម្បីដំឡើងថាមពលពន្លឺព្រះអាទិត្យលើដំបូលអគារដែលមានអនុភាព ២៥មេហ្គាវ៉ាត់នៅរោងចក្រចំនួន ៩ និងកសិដ្ឋានចំនួន ៧ ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]