សុខាអូតែល ស្នើជួលដីរដ្ឋជាង ១០០០០ហិកតា ដើម្បីវិនិយោគបន្ថែមនៅ​ឧទ្យាន​ជាតិ «បូកគោ»

ក្រុមហ៊ុន សុខា អូតែល របស់លោកឧកញ៉ា សុខ គង់ បានស្នើសុំពង្រីកការវិនិយោគបន្ថែមលើផ្ទៃដីប្រមាណ ១១១៧៧ហិកតា ស្ថិតនៅក្នុងឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» ដែលបាននឹងកំពុងវិនិយោគពីមុនរួចមកហើយ​។ នេះបើតាមសេចក្តីសម្រេចមួយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់។

បច្ចុប្បន្នក្រុមការងារអន្តរក្រសួង ដែលមានសមាសភាពពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួង​បរិស្ថាន ក្រសួងទេសចរណ៍ និងអ្នកពាក់ព័ន្ធដទៃទៀត កំពុងធ្វើការសិក្សាលម្អិត ពិនិត្យ និងវាយតម្លៃលើ​សំណើ​​​សុំពង្រីក​នេះ។

ក្រោយសិក្សាចប់ ក្រុមការងារ នឹងធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំក្រសួង ពិនិត្យ និងសម្រេច ថាតើត្រូវ​អនុញ្ញាត​ជូនក្រុមហ៊ុន​ ឬអត់។

គួរបញ្ជាក់ថា កន្លងមក ក្រុមហ៊ុន​ សុខា អូតែល បានស្នើសុំវិនិយោគ​ជួលដីជាង ៣ម៉ឺនហិកតា ម្តងរួចមកហើយ​នៅ​ឧទ្យាន​​​ជាតិព្រះមុនីវង្ស «បូកគោ» នេះ ដែលមកទល់ពេលនេះ ហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៃគម្រោង​បាននឹង​កំពុង​សាងសង់ជាបណ្តើរៗ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]