សំណង់ណាខ្លះមិនចាំបាច់មានលិខិតអនុញ្ញាតសាងសង់?

ច្បាប់ស្តីពីសំណង់២០១៩ បានចែងយ៉ាងច្បាស់ថា រាល់ការងារសាងសង់ ឬ រុះរើ ត្រូវសុំលិខិតអនុញ្ញាតិ ឬមានការអនុម័តពីអាជ្ញាធរមានសមត្ថកិច្ចជាមុនសិន ដើម្បីធានានូវសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។

ប៉ុន្តែ បើតាមអនុក្រឹត្យលេខ២២៤ ស្តីពីលិខិតអនុញ្ញាតសាងសង់ ក៏មានករណីលើកលែងមួយចំនួនដែរ។ សំណង់ដែលមិនទាមទារឱ្យលិខិតអនុញ្ញាតសាងសង់មានដូចជា៖

• សំណង់អគារផ្ទាល់ដីដែលមានផ្ទៃក្រឡាកម្រាលសំណង់សរុបតិចជាង ឬស្មើ១២ម៉ែត្រក្រឡា និងមានកម្ពស់ទាបជាង ឬស្មើ ៥ម៉ែត្រ

• លំនៅឋានធ្វើពីឈើ ផ្ទះថ្មក្រោម-ឈើលើ ផ្ទះតៀមធ្វើពីឈើ ឬថ្ម នៅទីជនបទ ឬស្រែចម្ការ ដែលមានផ្ទៃក្រឡាកម្រាលសំណង់សរុបតិចជាង ឬស្មើ១០០ ម៉ែត្រក្រឡា និងមាន កម្ពស់ទាបជាង ឬស្មើ៩ម៉ែត្រ (ត្រូវមិននៅក្នុងតំបន់រមណីយដ្ឋានទេសចរណ៍ តំបន់បេតិកភណ្ឌ តំបន់អភិរក្ស ឬតំបន់ការពារ)

• សំណង់មិនមែនបេតុងដែលសាងសង់ផ្ទាល់ដី សម្រាប់ប្រើប្រាស់បណ្តោះអាសន្ន មានជាអាទិ៍ បង្គោល ដងទង់ វេទិកា រោង តូប ឬគ្រឿងផ្គុំដទៃទៀតសម្រាប់ប្រារព្ធពិធីផ្សេងៗ

• សំណង់ក្នុងវត្តអារាមដែលមានផ្ទៃក្រឡាកម្រាលសំណង់សរុបតិចជាង ឬស្មើ២០ ម៉ែត្រក្រឡានិងមានកម្ពស់ទាបជាង ឬស្មើ១២ម៉ែត្រ

• សំណង់របងដែលមិនធ្វើអំពីថ្ម ឬបេតុង

• ការងារសាងសង់ក្នុងស្ថានភាពអាសន្ន ឬគ្រោះមហន្តរាយ ដើម្បីជួយសង្គ្រោះ ឬការពារអាយុជីវិត ឬបង្ការមិនឲ្យមានការប៉ះពាល់ ឬខូចខាតធ្ងន់ធ្ងរដល់សុខភាព ឬទ្រព្យសម្បត្តិក្នុងភាពអាសន្ន

ចំពោះការងារសំណង់ប្រភេទទាំងនេះ មុននឹងសាងសង់ ម្ចាស់សំណង់គ្រាន់តែជូនដំណឹងជាលាយលក្ខណ៍អក្សរទៅមេឃុំ ឬចៅសង្កាត់ដែលសំណង់នោះ ស្ថិតនៅតែប៉ុណ្ណោះ។

ក្រៅពីប្រភេទការងារសាងសង់ខាងលើ ម្ចាស់សំណង់ទាំងអស់ ត្រូវស្នើសុំលិខិតអនុញ្ញាតសាងសង់ពីអាជ្ញាធរមានសមត្ថកិច្ច នៅរដ្ឋបាលស្រុកខណ្ឌ ឬរដ្ឋបាលរាជធានី ខេត្ត ឬក្រសួង ទៅតាមប្រភេទ និងទំហំនៃផ្ទៃក្រឡានៃគម្រោងសាងសង់នោះ។

បញ្ជីរាយឈ្មោះប្រភេទសំណង់ដែលត្រូវសុំលិខិតអនុញ្ញាតិមានដូចខាងក្រោម៖

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]