សំណង់ផ្ទះខ្មែរបូរាណសរសរ ១០០ អាយុជាង ២០០ឆ្នាំ នឹងត្រូវប្ដូរមុខមាត់ទៅជាសារមន្ទីរខេត្ត

ដោយមើលឃើញពីតម្លៃស្ថាបត្យកម្មបូរាណ មន្ទីរវប្បធម៌ខេត្តក្រចេះ គ្រោងរៀបចំប្ដូរមុខមាត់ផ្ទះចំណាស់ជាង ២០០ឆ្នាំ ឬស្គាល់ជាទូទៅថាផ្ទះសសរ១០០ ឱ្យក្លាយទៅសារមន្ទីរខេត្តឆាប់ៗនេះ។ នេះបើយោងតាមក្រសួងព័ត៌មាន កាលថ្ងៃទី២ ខែមិថុនា។

អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តក្រចេះ លោកស្រី ហ៊ុក ផល្លីនី បានឱ្យដឹងថា ផ្ទះសសរ១០០នេះនឹងក្លាយជាសារមន្ទីរថ្មី ជំនួសឱ្យកន្លែងចាស់ ដោយបច្ចុប្បន្នក្រុមការងារកំពុងត្រៀមបញ្ជូនវត្ថុបុរាណ ទៅដាក់នៅទីនោះ ដោយនឹងបើកជាផ្លូវការក្រោយការងារចប់សព្វគ្រប់។

សូមបញ្ជាក់ថា ផ្ទះបុរាណសសរ១០០នេះ មានអាយុកាលជាង២០០ឆ្នាំ ស្ថិតនៅភូមិកណ្តុរ ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ។

ផ្ទះនេះ ត្រូវបានរុះរើពីថ្ងៃ២១ ខែមិថុនា ឆ្នាំ២០២០ ហើយយកមកសាងសង់ឡើងវិញនៅក្នុងបរិវេណខាងលិចវិហារបុរាណវត្តរការ កណ្តាលក្រុងក្រចេះ ដោយសាងសង់ចប់រួចរាល់កាលថ្ងៃទី១២ ខែមេសាឆ្នាំ២០២១ កន្លងទៅនេះ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោកតម្លៃជាង ៣០លានដុល្លារ ចាប់ផ្តើមហើយ

គម្រោងសាងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោក ដែលមានតម្លៃជាង ៣០ […]

ជប៉ុនជួយកម្ពុជាសង់អគារមេត្តយ្យសិក្សានៅខេត្តបាត់ដំបង និង កោះកុង

រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណងដែលមានថវិកាសរុប […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ក្រសួងបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ជាផ្លូវការហើយ

ក្រសួងទេសចរណ៍ បានបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេ […]

ក្រសួងនឹងបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈ តម្លៃជាង ១១លានដុល្លារ ក្នុងខែវិច្ឆិកានេះ

សាលាជាតិវិជ្ជាជីវៈទេសចរណ៍ (VST) ចំនួនពីរទីតាំង នៅភ្នំពេ […]

សមាគមអ្នកសាងសង់ស្នើឱ្យជប៉ុនជួយធ្វើទំនើបកម្មពង្រឹងស្ដង់ដាកិច្ចសន្យាសំណង់នៅកម្ពុជា

សមាគមអ្នកសាងសង់នៅកម្ពុជា​ ឬCCA បានស្នើឱ្យអ្នកជំនាញជប៉ុន […]