សំណង់វារីអគ្គិសនីច្រើនហួសជាផ្នែកមួយបង្កឱ្យកម្រិតទឹកទន្លេសាបស្រកខ្លាំង

ក្រៅពីកត្តាបម្រែបម្រួលអាកាសធាតុ គម្រោងសាងសង់ទំនប់វារីអគ្គិសនីធំៗលើដងទន្លេមេគង្គច្រើន ជាពិសេសនៅចិន និងឡាវ ក៏ជាកត្តាសំខាន់មួយដែលបណ្ដាលឲ្យកម្រិតទឹកក្នុងបឹងទន្លេសាបស្រកចុះយ៉ាងខ្លាំងក្នុងឆ្នាំនេះ ហើយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការនេសាទនៅកម្ពុជា។ នេះបើយោងតាមអ្នកជំនាញផ្នែកបរិស្ថាន។

លោក Brian Eyler សមាជិកជាន់ខ្ពស់ និងជានាយកកម្មវិធីអាស៊ីអាគ្នេយ៍របស់មជ្ឈមណ្ឌល Stimson ទីក្រុងវ៉ាស៊ីនតោន បានឱ្យដឹងថាទន្លេមេគង្គលើកំពុងជួបនឹងគ្រោះរាំងស្ងួតដោយសារគម្រោងវារីអគ្គីសនីជាច្រើនសន្ធឹកសន្ធាប់នេះ។

លោកបានបង្ហោះសារនៅលើហ្វេសប៊ុកថា៖ «ទំនប់វារីអគ្គិសនីរាប់រយត្រូវបានសាងសង់លើដងទន្លេមេគង្គ រួមមាន ចិនច្រើនជាង ១០០ គម្រោង ឡាវច្រើនជាង ១០០ គម្រោង វៀតណាមច្រើនជាង ១៦ គម្រោង ថៃច្រើនជាង ៩ គម្រោង និង កម្ពុជា ២ គម្រោង ។

លោកបានបន្ថែមថា៖ «ទំនប់វារីអគ្គិសនីធំៗ ២ នៅប្រទេសចិន គឺគម្រោងនៅ Nuo zhadu និង Xiaowan ដែលស្ថិតនៅផ្នែកខាងលើទន្លេមេគង្គ បិទចរន្តទឹកប្រមាណ ២០ ពាន់លានម៉ែត្រគូបមិនឲ្យហូរចុះមកទន្លេមេគង្គផ្នែកខាងក្រោម។ នេះជាកត្តាដែលធ្វើឲ្យកម្រិតទឹកនៅតាមបណ្តោយដងទន្លេមេគង្គស្រកចុះ នឹងធ្វើឲ្យការហូរត្រឡប់នៃទឹកក្នុងបឹងទន្លេសាបកាន់តែយឺត»។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន Eye on Earth និងក្រុមហ៊ុន Global Environmental Satellite Applications កាលពីខែ មេសា ដោយផ្អែកលើទិន្នន័យពីផ្កាយរណបចាប់ឆ្នាំ ១៩៩២ ដល់ឆ្នាំ ២០១៩ និងទិន្នន័យរង្វាស់កម្ពស់ទឹកទន្លេប្រចាំថ្ងៃពីប្រទេសថៃ ឃើញថាកម្រិតទឹកទន្លេបានស្រុតចុះ ប្រមាណ ១២៦ម៉ែត្រ ក្នុងរយៈពេល ២៨ ឆ្នាំមកនេះ។

អ្នកជំនាញ ក៏បានសំដែងការព្រួយបារម្ភថាការស្រុតចុះនៃកម្រិតទឹកនេះ នឹងធ្វើឱ្យការហូរបញ្ច្រាស់នៃទន្លេសាប មានភាពរអាល់រអួល ដែលនឹងប៉ះពាល់យ៉ាងខ្លាំងដល់ការនេសាទនៅកម្ពុជា ដែលពឹងផ្អែកស្ទើតែទាំងស្រុងលើការហូរបញ្ច្រាស់នៃបឹងទន្លេសាប។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]