ស្ថានភាពទីផ្សារការិយាល័យនៅទីក្រុងភ្នំពេញ

រយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ រាជាធានីភ្នំពេញត្រូវបានសង្កេតឃើញមានការរីកលូតលាស់នៃការអភិវឌ្ឍអគារការិយាល័យថ្មីៗជាច្រើន ហើយក្រុមហ៊ុនអ្នកអភិវឌ្ឍន៍ជាច្រើនមានក្តីរំភើបចំពោះសកម្មភាពនៃការរីកលូតលាស់នេះ។ ក៏ប៉ុន្តែ ថាតើទីផ្សារមួយនេះរឹងមាំគ្រប់គ្រាន់ក្នុងការស្រូបទាញនូវការផ្គត់ផ្គង់ការិយាល័យទាំងអស់នោះបន្ថែមទៀតហើយឬនៅ?

បណ្តាទីក្រុងនៅក្នុងតំបន់អាស៊ី ដែលក្នុងនោះ ហុងកុងជាទីក្រុងមួយ នាំមុខគេនៃទីផ្សារការិយាល័យដែលមានតម្លៃថ្លៃជាងគេបំផុតលើពិភពលោក។ យ៉ាងណាមិញ ភ្នំពេញជាទីក្រុងមួយដែលមានចំណាត់ថ្នាក់តម្លៃកម្រិតទាបក្នុងចំណោមបណ្តាប្រទេសនៅអាស៊ី ហើយភ្នំពេញក៏នឹងក្លាយជាទីក្រុងមួយដែលមានតម្លៃទីផ្សារការិយាល័យថោកជាងគេបំផុតផងដែរនៅលើពិភពលោក។

តម្លៃជួលជាមធ្យមសម្រាប់អគារការិយាល័យកម្រិត A ដែលស្ថិតនៅក្នុងតំបន់ពាណិជ្ជកម្ម (CBD) នៃទីក្រុងភ្នំពេញ មិនមានការកើនឡើងខ្លាំងនោះទេពីមួយឆ្នាំទៅមួយឆ្នាំ។ តម្លៃមធ្យម ត្រូវបានដាក់ជួលចន្លោះពី ២៨ ទៅ ៣២ ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ។ ពោលគឺតម្លៃនេះធូរថ្លៃជាង៩ដង បើធៀបជាមួយ CBD ក្នុងទីក្រុងហុងកុង។

តម្រូវការផ្គត់ផ្គង់ការិយាល័យនៅទីក្រុងភ្នំពេញ រក្សាកំណើនថេរបើទោះបីជាកំណើនសេដ្ឋកិច្ចរីកលូតលាស់ខ្លាំងក៏ដោយ។ ការផ្គត់ផ្គង់ការិយាល័យដែលបូកបញ្ចូលជាមួយនិងការផ្គត់ផ្គង់ការិយាល័យថ្មីៗបន្ថែមទៀតនោះ តម្លៃមធ្យមនៃការជួលគួរតែកើនឡើងក្នុងរយៈពេលដ៏យូរកន្លងមកនេះ។ ទន្ទឹមនឹងនេះដែរ ការប្រកួតប្រជែងក៏មានការកើនឡើង ហើយគម្រោងអភិវឌ្ឍអគារការិយាល័យថ្មីៗជាច្រើនក៏បន្តកើនឡើងក្នុងទីផ្សារនេះផងដែរ។

“ការស្វែងរកទីតាំងអាជីវកម្មនៅក្នុងអគារការិយាល័យដែលមានស្តង់ដាត្រឹមត្រូវ ក៏អាចឲ្យដំណើរការអាជីវកម្មទទួលបាននូវការផ្តល់ជូននូវបរិក្ខារទំនើបៗ គ្រាន់តែតម្លៃនៃការជួលមានតម្លៃថ្លៃ”។ នេះបើតាមប្រសាសន៍របស់លោក ងួន ឆាយលាង នាយកប្រតិបត្តិនៃក្រុមហ៊ុន អចលនទ្រព្យ Ratanaka Realty។

អត្រានៃការជួលការិយាល័យដែលនៅទំនេរ រក្សាកំណើនថេរ។ តែយ៉ាងណា គម្រោងអគារការិយាល័យមួយចំនួនដែលនឹងផ្គត់ផ្គង់ក្នុងទីផ្សារក្នុងឆ្នាំនេះ ប្រហែលជាត្រូវដាក់ជួលក្នុងតម្លៃទាប។ ម្ចាស់ជួលដែលមានការិយាល័យសម្រាប់ជួលស្រាប់ នៅតែបន្តការខិតខំក្នុងការរក្សាអ្នកជួល ក៏ប៉ុន្តែបញ្ហាអគារការិយាល័យដែលមានស្រាប់ នៅតែមានផលលំបាក ដូចជាខ្វះកន្លែងចំណតជាដើម។

សេដ្ឋកិច្ចក្នុងស្រុករបស់កម្ពុជានៅតែបន្តរីកលូតលាស់ អត្រាកាន់កាប់នៃការជួលការិយាល័យនឹងបន្តការពង្រីកបន្ថែម ហើយនៅប៉ុន្មានឆ្នាំខាងមុខនេះ វិស័យសេវាកម្មនឹងរីកលូតលាស់ខ្លាំងនៅកម្ពុជា។ ពោលគឺវិនិយោគិនចិនកំពុងសម្លឹងមើលលើការជួលការរិយាល័យនៅទីក្រុងភ្នំពេញ ដើម្បីដំណើរការអាជីវកម្ម និងដើម្បីឆ្លើយតបតម្រូវការអតិថិជនរបស់ខ្លួននៅកម្ពុជា។

អត្រានៃការកាន់កាប់នៃការជួលការិយាល័យនៅទីក្រុងភ្នំពេញដែលមានការជួលត្រឡប់ រួមទាំងមានតម្លៃពន្ធ និងតម្លៃសេវាកម្ម កើនឡើងក្នុងកម្រិតមធ្យម។ បើក្រឡេកមើលស្ថានភាពទីផ្សារផ្គត់ផ្គង់ការិយាល័យនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នាពេលបច្ចុប្បន្ន ដែលបានបង្ហាញពីការធ្លាក់ចុះតម្លៃនៃការជួលដោយសារតែអគារការិយាល័យថ្មីៗជាច្រើនទើបតែបានបញ្ចប់ការសាងសង់ ក្នុងនោះមានដូចជាប្រទេសសិង្ហបុរី ទីក្រុងចាកាតា ប្រទេសថៃ ដែលមានការផ្គត់ផ្គង់ការិយាល័យច្រើនលើសលប់។

សម្រាប់អគារការិយាល័យថ្មីៗ អាចត្រូវការរយៈពេលការយូរដើម្បីឲ្យមានអ្នកជួលពេញ ដែលភាគច្រើនដោយប្រើយុទ្ធសាស្រ្តក្នុងការទាក់ទាញអ្នកជួលដែលនៅក្បែរៗនោះ។ ទន្ទឹមនឹងនេះដែរ លោក ចាន់ ម្លប់សុខា មេធាវីមកក្រុមហ៊ុនមេធាវីសុខា បានឲ្យដឹងថា មានតែអគារការិយាល័យដែលផ្តល់ក្នុងការជួលតម្លៃថោកប៉ុណ្ណោះ ទើបអាចអន្ទងចិត្តអ្នជួលបាន។

- Video Advertisement -