ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់តម្លៃ ២២លានដុល្លារ នៅបាត់ដំបង បើកការដ្ឋានសាងសង់ហើយ

គម្រោងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងក្រុងនៅខេត្តបាត់ដំបង បើកការដ្ឋានសាងសង់ហើយ ក្រោមជំនួយថវិកាប្រមាណ ២១,៧លានដុល្លារ ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ។

ពិធីបើកការដ្ឋានសាងសង់នេះ ធ្វើឡើងនៅថ្ងៃទី ៧ ខែវិច្ឆិកា ដោយមានការចូលរួមពីលោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង។

មានទីតាំងនៅភូមិបាឡាត់ ឃុំនរា ស្រុកសង្កែ គម្រោងនេះគឺជាជំហានទី២ របស់ធនគារអភិវឌ្ឍន៍អាស៊ី។

គម្រោងនេះសាងសង់ដោយ ក្រុមហ៊ុន MTA Construction Co Ltd ដោយនឹងប្រើពេលប្រមាណ ៣ឆ្នាំ ក្នុងការសាងសង់ ពោលគឺគ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ ២០២៣ ខាងមុននេះ ។

លោក ផេង សិទ្ធី មានប្រសាសន៍ថា ស្ថានីយនេះមិនត្រឹមតែជួយបំលែងទឹកកខ្វក់មុនរំដោះចេញទៅក្នុងបឹង ឬស្ទឹង នោះទេ តែនឹងបានជួយរំដោះទឹកកខ្វក់ និងទឹកជំនន់ក្នុងរដូវវស្សាផងដែរ។

កាលពីខែមិថុនា កន្លងទៅ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក៏បានមានប្រសាសន៍ថា ក្រុងបាត់ដំបងឆាប់ៗនេះ នឹងមានប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ ដែលមានសមត្ថភាពអាចចម្រោះទឹកកខ្វក់ ប្រមាណ ១២ ០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។

ឯកឧត្តម ថ្លែងថា៖ “គម្រោងនេះនឹងធ្វើឱ្យក្រុងបាត់ដំបងក្លាយជាទីក្រុងទីបីដែលមានប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ បន្ទាប់ពីទីក្រុងសីហនុ និងក្រុងសៀមរាប”។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]