ស្ថាបត្យករហុងកុងសាងសង់ស្ថានីយបំប្លែងទឹកភ្លៀងជាទឹកស្អាតប្លែកថ្មីមួយនៅកម្ពុជា

ក្រុមហ៊ុនស្ថាបត្យករហុងកុង បានសាងសង់ស្ថានីយស្ដុក និងបំប្លែងទឹកភ្លៀងឱ្យទៅជាទឹកស្អាតមួយកន្លែង នៅភូមិស្នឹង ខេត្តបាត់ដំបង ដោយប្រើប្រាស់បច្ចេកវិទ្យាវិស្វកម្មបែបថ្មីមិនធ្លាប់មានពីមុនមក ក្នុងគោលបំណងដើម្បីជួយដោះស្រាយបញ្ហាទឹកកខ្វក់ និងគ្រោះរាំងស្ងួត។ នេះបើយោងតាមសារព័ត៌មាន DeZeen។

អាងស្តុងទឹកភ្លៀងនេះ ហៅថា WaterHall ដែលត្រូវបានរចនាឡើងដោយក្រុមហ៊ុន Orient Occident Atelier។ គម្រោងនេះមានទំហំ ៦០ម៉ែត្រការ៉េ ដោយមាន ២អាង សាងសង់ឡើងដោយការតម្រៀបឥដ្ឋជាចន្លោះៗ ដើម្បីចម្រោះទឹកស្អាតមុននឹងយកមកប្រើប្រាស់។

អាងទី ១ ជាការរៀបឥដ្ឋបិទជិត ដោយធ្វើការបូមទឹកចេញពីបឹងនៅតំបន់ក្បែរនោះ តាមរយៈប្រព័ន្ធបូមទឹកបង្កប់ក្នុងដី និងបម្លែងទឹកកង្វក់ទៅជាទឹកស្អាតមុននឹងចែកចាយឱ្យប្រើប្រាស់។

ចំណែកឯអាងទី ២ គឺជាការសាងសង់ឡើងជាសាលបើកចំហរពាក់កណ្ដាល ដោយរៀបឥដ្ឋបិទជិតពាក់កណ្ដាល និងចំហរពាក់កណ្ដាល មានដំបូលដែកសាងសង់ជារាងចានគោម ដើម្បីទ្រនិងស្តុកទុកទឹកភ្លៀង។

គួរបញ្ជាក់ផងដែរថា គម្រោងនេះសាងសង់ឡើងក្រោមជំនួយរបស់ក្រុមហ៊ុន ២ គឺ ក្រុមហ៊ុន Orient Occident Atelier និងក្រុមហ៊ុន Hong Kong Institute of Architects (HKIA) Community Project Fund ផងដែរ។

បើតាមការឱ្យដឹងពី ក្រុមហ៊ុន Orient Occident Atelier គម្រោងនេះធ្វើឡើងក្នុងគោលបំណងផ្ដល់ទឹកស្អាតដល់ប្រជាជនក្នុងតំបន់ ក៏ដូចជាដោះស្រាយបញ្ហាគ្រោះរាំងស្ងួតនៅភូមិស្នឹង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]