ស្ពានបេតុងសម្ដេចតេជោ នៅត្រើយកោះ ខេត្តកំពត គ្រោងបញ្ចប់ការសាងសង់ ចុងឆ្នាំ២០២១ នេះ

គម្រោងសាងសង់ស្ពានបេតុងសម្ដេចតេជោ ត្រើយកោះ ក្នុងក្រុងកំពត ដែលឆ្លងកាត់ដៃព្រែកកំពត តភ្ជាប់រវាងសង្កាត់ត្រើយកោះនិងសង្កាត់អណ្ដូងខ្មែរ គ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ ២០២១ នេះហើយ។ នេះបើយោងតាមការឱ្យដឹងពីរដ្ឋបាលខេត្តកំពត កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។

ថ្លែងក្នុងកិច្ចចុះពិនិត្យការដ្ឋានស្ពាន ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានឱ្យដឹងថា រដ្ឋបាលខេត្តកំពុងជំរុញឱ្យក្រុមការងារពន្លឿនការសាងសង់ និងសុំឱ្យអាជ្ញាធរមូលដ្ឋានក៏ដូចជាពលរដ្ឋនៅក្បែរការដ្ឋានសាងសង់ឱ្យសហការជាមួយក្រុមការងារ ដើម្បីជំរុញដំណើរការសាងសង់ឱ្យបានឆាប់ចប់សព្វគ្រប់នៅចុងឆ្នាំ ២០២១។

សូមបញ្ជាក់ថា ស្ពានបេតុងសម្ដេចតេជោ ត្រើយកោះក្រុងកំពតនេះ គឺជាអំណោយរបស់សម្ដេចតេជោនាយករដ្ឋមន្រ្តី។ ស្ពាននេះ គឺធ្វើឡើងពីបេតុង មានបណ្ដោយ ៧៥ម៉ែត្រ ទទឹង ៩ម៉ែត្រ រួមនឹងផ្លូវតភ្ជាប់ក្បាលស្ពានជាផ្លូវកៅស៊ូមានប្រវែងសរុប ៣០០ម៉ែត្រ។

សព្វថ្ងៃប្រជាពលរដ្ឋនៅតំបន់នោះ បាននឹងកំពុងធ្វើចរាចរលើស្ពានដែកបាឡេចាស់ដែលមានស្រាប់ដោយស្ពាននេះបានកសាងឡើងតាំងក្នុងឆ្នាំ ២០០០ មកម៉្លេះ។ ស្ពាននេះ មានសភាពទ្រុឌទ្រមបាក់បែកធ្លុះធ្លាយ ដែលបណ្ដាលឱ្យពិបាកក្នុងការធ្វើដំណើរក៏ដូចជាការដឹកជញ្ជូនឆ្លងកាត់។

ហេតុនេះ ក្រោយស្ពានថ្មីសាងសង់រួច វានឹងជួយសម្រួលការធ្វើដំណើរឆ្លងកាត់របស់ពលរដ្ឋ ពិសេសការដឹកជញ្ជូនផលិតផលអំបិល និងផលនេសាទសមុទ្ររួមនឹងទំនិញនិងសម្ភារៈផ្សេងៗគ្រប់សារពើឆ្លងកាត់ស្ពាននោះ៕

 

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]