ស្វែងយល់ពីម៉ាស៊ីនបេតុងលាយស្រេច
បេតុង ដែលលាយរួចជាស្រេច (ដែលគេហៅថាជាទូទៅថា RMC ) សំដៅទៅលើ បេតុងដែលត្រូវបានគេរៀបចំយ៉ាងពិសេសសម្រាប់អតិថិជន (អ្នកម៉ៅការពិសេស) និងផ្គត់ផ្គង់ដល់ពួកគេ ជាផលិតផលសម្រេចស្រេចតែម្តង។ បេតុងត្រូវបានគេលាយឱ្យហើយ តាមរយៈម៉ាស៊ីនលាយស៊ីម៉ង់ត៍។
ម៉ាស៊ីនបេតុងលាយស្រេច អាចលាយបេតុងបញ្ចូលគ្នាបានយ៉ាងល្អ ដោយសារការរចនាប្រព័ន្ធរំលាយ ដែលរៀបចំដោយទីប្រឹក្សា/ វិស្វករមានជំនាញត្រឹមត្រូវ។ មិនតែប៉ុណ្ណោះ មា៉ស៊ីននេះ ក៏មានបំពាក់រង្វាស់ដំណើរការ (Traceability) ដើម្បីពិនិត្យរកមើលបាន ក្នុងករណីមានបញ្ហាដែលកើតឡើងដោយសារតែស៊ីម៉ង់ត៍មិនល្អ ឬភាពមិនឆបគ្នានៃសមាសធាតុបេតុង។ ប្រសិនបើគេចេះរក្សាបានត្រឹមត្រូវ អាយុកាលនៃម៉ាស៊ីនលាយបេតុងដែលល្អ ជាធម្មតានឹងមានរយៈប្រើប្រាស់យូរ ច្រើនជាងតម្លៃចំណាយទិញម៉ាស៊ីននេះ។
គុណសម្បត្តិនៃម៉ាស៊ីនបេតុងលាយស្រេច (RMC)៖
១. មានការកំណត់ជាក់លាក់នូវបរិមាណវត្ថុធាតុដើម ដែលត្រូវបានផ្សំ និងលាយបញ្ចូលគ្នានៅតាមចំនួនដាក់លាយនីមួយៗ ។
២. សមត្ថភាពបន្ថែមល្បាយបន្ថែម (admixtures) បាន នៅពេលណាដែលយើងចង់កែលម្អគុណភាពបេតុង ដោយបន្ថែមល្បាយបន្ថែម ( admixtures ) ទៀតនោះ។ ឧទាហរណ៏នៃល្បាយបន្ថែម ដែលត្រូវចាក់បញ្ចូលបន្ថែម គឺដើម្បី៖
– កាត់បន្ថយតម្រូវការទឹក
– ដាក់ខ្យល់ចូលក្នុងល្បាយ
– បន្ថែមសារធាតុសរសៃដើម្បីបង្កើនកម្លាំង
– បេតុងបង្រួមដោយខ្លួនឯង (SCC)
៣. ដោយសារវត្ថុធាតុដើមត្រូវបានវាស់ និងលាយបញ្ចូលគ្នាយ៉ាងត្រឹមត្រូវ មុនពេលចាប់ផ្តើមលាយបេតុងរួចទៅហើយនោះ ម្ល៉ោះហើយគុណភាពនៃបេតុងត្រូវបានធានា។ មានមូលដ្ឋានតឹងរឹងនៃការតាមដាននៅក្នុងប៉ារ៉ាម៉ែត្រដំណើរការ និងការត្រួតពិនិត្យជាបន្តបន្ទាប់ ដើម្បីឱ្យអ្នកពិគ្រោះយោបល់អាចពិនិត្យលើល្បាយ ធៀបនឹងបេតុងសម្រេចហើយ។ អនុវត្តភាពនេះ ត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិហើយថា មានប្រសិទ្ធផល។
ទោះជាយ៉ាងណាក៏ដោយ អ្វីដែលបានរៀបរាប់ខាងលើនឹងមិនមានភាពត្រឹមត្រូវទេ ប្រសិនបើមានការត្រួតពិនិត្យមិនល្អលើវត្ថុធាតុដើម ការលាយ និងវិធីលាយនៅក្នុង ម៉ាស៊ីនរលាយជាមុនសិនទេ។ ដូច្នេះ អ្នកពិគ្រោះយោបល់ឯករាជ អាចផ្តល់ការធានានេះ ប្រសិនបើចាំបាច់។ ការប្រើប្រាស់ល្បាយបន្ថែម ( admixtures ) តម្រូវឱ្យមានភាពជាក់លាក់ក្នុងការកំណត់បរិមាណ និងការរៀបចំលាយ ដែលជាការលំបាកបន្តិច បើគ្មានការវាស់ស្ទង់ / វាស់វែងដោយស្វ័យប្រវត្តិនៅក្នុងម៉ាស៊ីនទេ។ តែមិនមែនថា មិនទៅរួចសោះឡើយ។ នេះជាការពិត ជាពិសេសនៅពេលបរិមាណបេតុងដែលបានកំណត់ហើយ មានកម្រិតខ្ពស់ ហើយការប្រើកំលាំងមដោយដៃ នឹងបណ្តាលឱ្យមានបញ្ហានៅពេលដែលភាពនឿយហត់ ឬ ដោយសារមានបញ្ហាកំហុសរបស់មនុស្ស។ ចំណុចនេះ គឺជារឿងសំខាន់ ព្រោះការរៀបចំល្បាយ ត្រូវបានសាកល្បងយ៉ាងប្រុងប្រយ័ត្ននៅក្នុងកន្លែងពិសោធន៍រួចហើយ មុននឹងម៉ាស៊ីននេះ ផលិតចេញ។ ការណ៍នេះ អនុញ្ញាតឱ្យមានការកែតម្រូវ ដោយមិនបង្កឱ្យមានការបាត់បង់ហិរញ្ញវត្ថុច្រើនពេក។
៤. ល្បឿនដែលម៉ាស៊ីនបេតុងលាយស្រេច អាចផលិតបានបេតុងដែលមានគុណភាពខ្ពស់ ធ្វើឱ្យផែនការសាងសង់គម្រោងយ៉ាងច្រើន មានល្បឿនលឿន និងងាយស្រួល។ អត្ថប្រយោជន៍នេះ អនុញ្ញាតឱ្យមានការចាក់បន្តនៅនឹងកន្លែងបាន ដោយមិនប៉ះពាល់ពេលវេលាសាងសង់ និងការឆាប់កករឹង ដែលអាចកើតមាន។
គុណវិបត្តិ៖
១. បេតុង រួញសាច់ នៅពេលវាត្រូវបានដាក់ និងទុកចោលយូរពេក។ ដូច្នេះបញ្ហាស៊ីម៉ង់ត៍ស្នាមប្រេះ និងខូចសាច់ នឹងកើតឡើង ប្រសិនបើវិស្វករឌីហ្សាញនិងអ្នកម៉ៅការ មិនបានគិតគូរពីចំណុចនេះ ក្នុងដំណាក់កាលរៀបចំផែនការ និងរបៀបលាយជាមុនទេ។ ឧទាហរណ៏ គឺត្រូវដាក់សន្លាក់ពង្រីក(expansion joints) ដើម្បីការពារកុំអោយមានស្នាមប្រេះកើតឡើង នៅពេលចាក់ស៊ីម៉ង់ត៍លើផ្ទៃធំៗ។
២. ភាគច្រើននៃម៉ាស៊ីនបេតុងលាយស្រេច ត្រូវបានដឹកជញ្ជូនទៅកន្លែងការដ្ឋាន តាមរយៈរថយន្ដលាយខ្នាត ៦-៩ ម៉ែត្រគុប។ ឡានដឹកទំនិញលាយទាំងនេះ រំញោចសាច់បេតុងជាប់រហូត ក្នុងកំឡុងពេលដឹកជញ្ជូន។ ទោះយ៉ាងណា ទំហំរថយន្តដឹកទំនិញធុនធ្ងន់ទាំងនេះ គឺជាបញ្ហា។ ហេតុដូច្នេះហើយការធ្វើផែនការផ្លូវដឹកជញ្ជូន (ROA) ដោយប្រុងប្រយ័ត្ន គឺជារឿងចាំបាច់។
៣. វាក៏ចាំបាច់ត្រូវមានប៉ុស្តិ៍ត្រួតពិនិត្យនៅនឹងកន្លែងផងដែរ (ជាធម្មតានៅតាមបណ្តោយផ្លូវចូលកន្លែងសម្រាប់ឡានដឹកទំនិញ) ដោយត្រូវយកគំរូបេតុងមកពិនិត្យនៅទីនេះសិន។ នេះគឺជាផ្នែកមួយនៃប្រព័ន្ធត្រួតពិនិត្យគុណភាព មុនពេលដាក់ និងអនុញ្ញាតឱ្យមានរង្វាស់ដំណើរការតាមដានបន្ថែមទៀត មុននឹងបញ្ហាជាយថាហេតុណាមួយ អាចកើតឡើង។
៤. ជាទូទៅ បេតុងត្រូវដាក់ក្នុងរយៈ ៤៥ នាទី។ ពេលវេលានេះ អាចត្រូវបានពន្យារ ប្រសិនបើមានការពន្យារពេលដែលរំពឹងទុក ប៉ុន្តែការពន្យារពេលនេះត្រូវរៀបចំទុកជាមុន ហើយត្រូវមានការរៀបចំមុនឱ្យបានត្រឹមត្រូវ។ ប្រសិនបើការពន្យារពេលនេះ កើតឡើងក្នុងកំឡុងពេលដាក់ស៊ីម៉ង់ត៍ ឬបណ្តាលមកពីការរំខានមកពីការផ្គត់ផ្គង់យឺត នោះស៊ីម៉ង់ត៍ច្បាស់ឆាប់រឹង ដែលនឹងនាំឱ្យខាតបង់ហិរញ្ញវត្ថុមិនខាន។ ការបាត់បង់នេះ នឹងអាចមានកាន់តែច្រើន ក្នុងករណីលាយស៊ីម៉ង់ត៍កាន់តែច្រើន៕

- Video Advertisement -