ស្វែងរកបញ្ហាប្រឈម និងចាប់យកឱកាសនៅក្នុងទីផ្សារអចលនទ្រព្យថាមវន្តនៅកម្ពុជា

ក្រុមហ៊ុន CBRE ដែលជាក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យឈានមុខនៅកម្ពុជា ទើបនឹងបានចេញរបាយការណ៍វាយតម្លៃទីផ្សារអចលនទ្រព្យភ្នំពេញពាក់កណ្តាលឆ្នាំ២០២៣ របស់ខ្លួន បង្ហាញពីផលប៉ះពាល់នៃលក្ខខណ្ឌម៉ាក្រូសេដ្ឋកិច្ចពិភពលោក ជាពិសេសការជាប់គាំងយឺតនៃសេដ្ឋកិច្ចចិន គួបផ្សំនឹងការផ្គត់ផ្គង់លើសលប់នៃទីផ្សារក្នុងស្រុក បានបន្តអូសបន្លាយការងើបឡើងវិញនៃទីផ្សារអចលនទ្រព្យរបស់ប្រទេសកម្ពុជា។

“ចំពេលមានការថយចុះនៃបរិយាកាសម៉ាក្រូពិភពលោក កម្ពុជាបានជួបប្រទះនូវផលប៉ះពាល់នៃការកើនឡើងនៃថ្លៃដើមទុនដែលបណ្តាលមកពីការកើនឡើងនៃអតិផរណា និងការកាត់បន្ថយការប្រើប្រាស់នៅក្នុងទីផ្សារលោកខាងលិច ដែលបណ្តាលឱ្យមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ប្រមាណ 30% នៅក្នុងការនាំចេញ Q1-២០២៣ ។ លើសពីនេះ លំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ត្រូវបានរងផលប៉ះពាល់ដោយសារឧស្សាហកម្មនាំចេញ និងអចលនទ្រព្យរបស់ប្រទេសចិនកំពុងនៅទ្រឹងដែរ” ប្រសាសន៍របស់លោក Lawrence Lennon នាយកគ្រប់គ្រងនៃក្រុមហ៊ុន CBRE Cambodia។

“ទោះបីជាមានបញ្ហាប្រឈមទាំងនេះក៏ដោយ បន្ទាប់ពីប្រទេសចិន និងពិភពលោកផ្សេងទៀតបានបើកដំណើរការឡើងវិញជាបណ្តើរៗ យើងមើលឃើញសញ្ញាណវិជ្ជមានចេញពីវិស័យទេសចរណ៍ និងធុរកិច្ច” លោក Lawrence បន្ថែម។

គួររំលឹកថា កាលពីត្រីមាសទីមួយ របាយការណ៍របស់ CBRE បានបង្ហាញពីការថយចុះគួរឱ្យកត់សម្គាល់នៃគម្រោងសាងសង់ដែលត្រូវបានអនុម័ត ដោយមានគម្រោងជាង ១.៤០០ ត្រូវបានអនុម័តក្នុងអំឡុងពេលទីផ្សារកំពុងឡើងខ្លាំង ក្នុងឆ្នាំ ២០១៩ បើធៀបនឹងចំនួនគម្រោងតែប្រមាណ ៦០០ ប៉ុណ្ណោះ ក្នុងឆ្នាំ ២០២២។ ការធ្លាក់ចុះនេះអាចបណ្តាលមកពីការផ្គត់ផ្គង់លើស ជាពិសេសនៅក្នុងផ្នែកអចលនទ្រព្យកម្រិតខ្ពស់។

លោក Marc Townsend ដែលជាប្រធានប្រចាំប្រទេសកម្ពុជារបស់ CBRE បានស្នើដំណោះស្រាយជំនួសមួយចំនួនសម្រាប់អ្នករកស៊ីក្នុងវិស័យនេះ។ លោក Townsend បានទទួលស្គាល់ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពរបស់កម្ពុជាចំពោះជំងឺកូវីដ១៩ ហើយលទ្ធផលចេញពីការគ្រប់គ្រងកូវីដបានល្អនេះ បានជួយឱ្យរៀបជំហរសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាបច្ចុប្បន្នឱ្យស្ថិតក្នុងស្ថានភាពអំណោយផលច្រើន បើធៀបនឹងប្រទេសជាច្រើនទៀត។ ទោះជាយ៉ាងណាក៏ដោយ លោកបានសង្កត់ធ្ងន់ថា ការត្រឡប់មកវិញនៃកំណើន GDP តែម្នាក់ឯងនឹងមិនដោះស្រាយបញ្ហាប្រឈមនៃការផ្គត់ផ្គង់លើសក្នុងទីផ្សារអចលនទ្រព្យនាពេលបច្ចុប្បន្នបាននោះទេ។

ការហូរចូលយ៉ាងលឿននៃការផ្គត់ផ្គង់បានលើសពីតម្រូវការ ដែលបណ្តាលឱ្យមានការហក់ឡើងនូវតម្លៃនៅទូទាំងវិស័យផ្សេងៗទៀត ធ្វើឱ្យអ្នកអភិវឌ្ឍន៍ពិចារណាពន្យារពេលការបញ្ចប់គម្រោងមួយចំនួន​។  ដើម្បីដោះស្រាយបញ្ហានេះ លោក Townsend បានណែនាំអ្នកពាក់ព័ន្ធក្នុងវិស័យនេះ ឱ្យពិចារណាលើការកែសម្រួលតម្លៃ ផ្តល់ជូននូវលក្ខខណ្ឌល្អប្រសើរជាងមុន និងកែលម្អលក្ខខណ្ឌ ឬស្វែងយល់ពីលទ្ធភាពនៃការបំប្លែងដើម្បីរៀបចំអចលនទ្រព្យឡើងវិញ ដើម្បីបំពេញតម្រូវការទីផ្សារ។

នៅពេលដែលទីផ្សារអចលនទ្រព្យនៅកម្ពុជាមានការវិវឌ្ឍ ការសម្របខ្លួនជាយុទ្ធសាស្ត្រ និងការយល់ដឹងអំពីសក្ដានុពលទីផ្សារនឹងមានសារៈសំខាន់សម្រាប់អ្នកអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធ ដើម្បីស្វែងរកបញ្ហាប្រឈម និងចាប់យកឱកាសដែលនៅខាងមុខ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB ប្រកាស​ពង្រីកទំហំហិរញ្ញប្បទានរបស់ខ្លួនដល់ $៣៦ពាន់លាន ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នៅអាស៊ីប៉ាស៊ីហ្វិក

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងការជំរុញការអភិវឌ្ឍ […]

ការដកខ្លួនរបស់ទីភ្នាក់ងារ USAID ត្រួសត្រាយផ្លូវសម្រាប់ការពង្រីកឥទ្ធិពលរបស់ចិននៅកម្ពុជា និងអាស៊ាន

ការបង្កកជំនួយ USAID ភ្លាមៗក្រោមរដ្ឋបាលអាមេរិកថ្មីរបស់លោ […]

សេដ្ឋកិច្ច​ចិនជួបវិបត្តិថ្មី ជះឥទ្ធិពលដល់ទីផ្សារ​អចលន​ទ្រព្យ​និងគម្រោងអភិវឌ្ឍន៍សំខាន់ៗនៅអាស៊ាន

ទំហំពាណិជ្ជកម្មតម្លៃប្រមាណ ៧២២ពាន់លានដុល្លាររ វាងចិន និ […]

ទីផ្សារអចលនទ្រព្យអាស៊ីអាគ្នេយ៍ ត្រៀមខ្លួនសម្រាប់កំណើន ដែលមិនធ្លាប់មានពីមុនមក

ទិដ្ឋភាពអចលនទ្រព្យអាស៊ីអាគ្នេយ៍ កំពុងជួបប្រទះការផ្លាស់ប […]