ហេដ្ឋារចនាសម្ព័ន្ធធំៗ ៤ គម្រោង នៅខេត្តពោធិ៍សាត់ តម្លៃជិត១០លានដុល្លារ បញ្ចប់ការសាងសង់ជាស្ថាពរ

សមិទ្ធិផលហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើន ដែលស្ថិតក្នុងក្រុងពោធិ៍សាត់ បានស្ថាបនារួចរាល់ជាស្ថាពរហើយ ខណៈនៅមួយចំនួនតូចទៀតប៉ុណ្ណោះ កំពុងបន្តស្ថាបនា។ នេះបើតាមការឱ្យដឹងពីរដ្ឋបាលខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២។

គម្រោងដែលបានបញ្ចប់ទាំងនោះរួមមាន ទីលានទុកដាក់សម្រាម អាងប្រព្រឹត្តកម្មទឹកកខ្វក់ ប្រព័ន្ធលូរំដោះទឹកភ្លៀង និងផ្លូវក្រាលស៊ូ DBST ព្រមទាំងផ្លូវប៉េតុងជុំវិញផ្សារថ្មីពោធិ៍សាត់។

ដោយឡែក ខ្សែផ្លូវមួយចំនួនតូចទៀត គ្រោងនឹងបញ្ចប់ការដ្ឋាន នៅអំឡុងខែមីនា ឆ្នាំ២០២២ នេះផងដែរ។

សូមបញ្ជាក់ថា គម្រោងហេដ្ឋារចនាសម្ព័ន្ធទាំងនេះ ស្ថិតក្នុងគម្រោងគ្រប់គ្រងបរិស្ថានជុំវិញបឹងទន្លេសាប ដែលជាកម្ចីហិរញ្ញប្បទានពីធនាគារ ADB ៩,៩៣លានដុល្លារ និងអនុវត្តដោយក្រសួងសាធារណការ និងដឹកជញ្ជូន។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]