អគារកម្ពស់៣៩ជាន់ តម្លៃ១ពាន់លានដុល្លារអាមេរិកគ្រោងសាងសង់នៅខណ្ឌច្បារអំពៅ

អគារកម្ពស់៣៩ជាន់ វិនិយោគក្នុងតម្លៃប្រមាណ១ពាន់លានដុល្លារអាមេរិកគ្រោងនឹងសាសង់នៅតំបន់កោះនរាណ៍ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ត្រើយខាងកើតទន្លេបាសាក់ទល់មុខទីក្រុងកោះពេជ្រ។

អគារ Vue Aston គ្រោងនឹងសាងសង់នៅចុងឆ្នាំ២០១៩ និងបញ្ចប់នៅចុងឆ្នាំ២០២២ ដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន Sino-Cambodia Investment Co Ltd និងក្រុមហ៊ុន Mingda International Group។

រួមបញ្ចូលសណ្ឋាគារ ខុនដូ និងភោជនីយដ្ឋាន អគារ Vue Aston គ្រោងសាងសង់លើផ្ទៃដី ប្រមាណ ៤ពាន់ម៉ែត្រក្រឡា និងមានផ្ទៃក្រឡាសរុបនៃអគាររហូតដល់៧ ៨០០ ម៉ែត្រក្រឡា ដែលជាការអភិវឌ្ឍន៍ដោយ ក្រុមហ៊ុនចិនមួយឈ្មោះ The Peninsula Capital។

គម្រោងវិនិយោគអគារ Vue Aston នេះត្រូវបានប្រកាសឡើងកាលពីថ្ងៃទី ១៥ ខែកញ្ញា នៅក្នុងវេទិកា ការអភិវឌ្ឍន៍ទីក្រុង ឆ្នាំ២០៣០ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។

លោកស្រី Deng Wanfang ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនអភិវឌ្ឍ The Peninsula Capital បានឱ្យដឹងថា ការជ្រើសរើសយកតំបន់កោះនរាណ៍សង្កាត់និរោធសម្រាប់ការវិនិយោគជាលំនៅឋាន និងពាណិជ្ជកម្ម គឺដោយសារតែ នៅកណ្ដាលក្រុងភ្នំពេញត្រូវបានមើលឃើញថា មានភាពចង្អៀតទៅលើការអភិវឌ្ឍន៍។

លោកស្រីបន្តថា ក្រុមហ៊ុនមើលឃើញការអភិវឌ្ឍន៍កណ្ដាលរាជធានីភ្នំពេញ និងនៅជាយរាជធានីគឺមានភាពប្រហាក់ប្រហែលគ្នា មិនខុសគ្នាប៉ុន្មានទេ ក្នុងនោះដែរ កម្រិតជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ ជាកត្តាជំរុញឲ្យក្រុមហ៊ុនសម្រេចចិត្តវិនិយោគនៅខណ្ឌច្បារអំពៅ។

លោក ប៉ែន សុភា អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់រាជធានីភ្នំពេញ លើកឡើងនៅក្នុងកម្មវិធីថា តំបន់ច្បារអំពៅ ជាតំបន់មួយក្នុងចំណោមតំបន់មានសក្កានុពលផ្នែកវិស័យសំណង់ នៅរាជធានីភ្នំពេញ ហើយបានទាក់ទាញការវិនិយោគនានា ដូចជាគម្រោងវិនិយោគកសាងអគារ Vue Aston នឹងធ្វើនៅតំបន់ច្បារអំពៅ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]