អគារកម្ពស់៤៦ជាន់ Morgan Tower បានបើកការដ្ឋានសាងសង់ហើយ

រូបដោយ Skycrapercity

កាលពីថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០១៨ ក្រុមហ៊ុនចិន Morgan Tower បានធ្វើការបើកសម្ពោធការដ្ឋានសាងសង់អគារកម្ពស់ ៤៦ជាន់ ស្ថិតនៅក្នុងទីក្រុងកោះពេជ្រក្រោមអធិបតិភាពរបស់ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ក្រុមហ៊ុនចិន Morgan Tower គ្រោងនឹងប្រើប្រាស់ទុនវិនិយោគប្រមាណជា ១៦០ លានដុល្លារអាមេរិកក្នុងការសាងសង់អគារដែលមានឈ្មោះថា Morgan Tower ដែលមានកម្ពស់រហូតដល់ទៅ ២១០ ម៉ែត្រ ដែលស្មើទៅនឹង ៤៦ជាន់។ លើសពីនេះទៅទៀត អគារ​ Morgan Tower នឹងសាងសង់ឡើងដោយប្រើបច្ចេកវិទ្យាទំនើបដែលអាចសន្សំសំចៃថាមពលអគ្គសនីផងដែរ។

ថ្លែងក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ខាងលើ ឯកឧត្តម ហោ ណាំហុង បានស្វាគមន៍គម្រោងមួយនេះយ៉ាងពេញទំហឹង ហើយព្រមទាំងបានកោតសរសើរចំពោះទំនាក់ទំនងដ៏ល្អរវាងប្រទេសកម្ពុជា និងចិន។

ឯកឧត្តមបានមានប្រសាសន៍ថា៖ «ខ្ញុំសង្ឃឹមថា ក្រុមហ៊ុន Morgan និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដើម្បីអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ សំណង់អចលនទ្រព្យព្រមទាំងវិស័យផេ្សងៗទៀតជាច្រើននៅកម្ពុជាក្នុងក្របខ័ណ្ឌភាពជា «ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ» រវាងកម្ពុជា-ចិន ក៏ដូចជាក្នុងក្របខ័ណ្ឌ «ខ្សែក្រវាត់និងផ្លូវ» ដែលជាគំនិតផ្តួចផ្តើមរបស់សាធារណរដ្ឋប្រជាមានិតចិន។

ទន្ទឹមនឹងនេះដែរឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះប្រទេសចិនដែលបានផ្តល់ជំនួយយ៉ាងច្រើនដល់កម្ពុជាតាមរយៈជំនួយឥតសំណងក៏ដូចជាការវិនិយោគនានាជាពិសេសការវិនិយោគទៅលើការសាងសង់ផ្លូវប្រវែង ៣០០០ គីឡូម៉ែត្រនិងស្ពានចំនួន ៧ នៅក្នុងប្រទេសកម្ពុជា។សូមបញ្ជាក់ផងដែរថា គិតចាប់ពីឆ្នាំ ២០១៣-២០១៨ ប្រទេសចិនបានវិនិយោគទឹកប្រាក់ប្រមាណជាង ២១ ប៊ីលានដុល្លារក្នុងប្រទេសកម្ពុជា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]