អគារការិយាល័យទំនើបដំបូងបង្អស់ក្នុងតំបន់វេងស្រេង ISI Tower ត្រៀមបើកដំណើរការខែវិច្ឆិកានេះ
អគារ អាយ អេស អាយ (ISI Tower) ដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍របស់ KMH Park នឹងចាប់ផ្តើមបើកដំណើរការពីខែវិច្ឆិកាខាងមុខនេះ ដោយនឹងក្លាយជាអគារការិយាល័យទំនើបដំបូងគេបង្អស់សម្រាប់អាជីវកម្មនាំមុខនានានៅក្នុងតំបន់វេងស្រេង នៃរាជធានីភ្នំពេញ។
អភិវឌ្ឍឡើងដោយក្រុមហ៊ុន អឺបេនលែន (Urbanland) ដែលជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យឈានមុខគេមួយនៅកម្ពុជា ហើយក៏ជាសមាជិកនៃ ISI GROUP អគារនេះនឹងក្លាយជាអគារពាណិជ្ជកម្មទំនើបតែមួយគត់នៅក្នុងតំបន់វេងស្រេង និងតំបន់ចោមចៅ។
ដោយមានទីតាំងនៅលើបណ្តោយផ្លូវវេងស្រេងផ្ទាល់ អគារ អាយ អេស អាយ ស្ថិតនៅចំណុចយុទ្ធសាស្ត្រមួយដែលមានចម្ងាយត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះពីផ្លូវបំបែកស្ទឹងមានជ័យ និងរង្វង់មូលចោមចៅ។
ដោយមានចម្ងាយត្រឹមតែ ២០នាទីទៅតំបន់បឹងកេងកង អគារនេះសមស្របបំផុតសម្រាប់អាជីវកម្មទាំងឡាយណាដែលត្រូវការការិយាល័យធ្វើការដែលមានស្តង់ដារខ្ពស់។ ជាមួយគ្នានេះ អគារនេះក៏មានទីតាំងស្ថិតនៅក្បែរឃ្លាំងធំទូលាយ ដើម្បីប្រើប្រាស់ជាកន្លែងស្តុកឥវ៉ាន់ដែលងាយស្រួលចេញចូល ជាស្ទូឌីយ៉ូ ឬសម្រាប់ការពង្រីកអាជីវកម្មនៅថ្ងៃខាងមុខជាដើម។
អគារ អាយ អេស អាយ មានកម្ពស់ ៩ ជាន់ និងមានទីធ្លាសម្រាប់ជួលលើសពី ៤៥០០ ម៉ែត្រការ៉េ។ មកទល់ពេលនេះអគារត្រូវបានជួលអស់ ៦៥% ហើយ។
គម្រោងនេះ រចនាឡើងដោយក្រុមហ៊ុន HKA & Partners ដោយផ្ដោតលើភាពបត់បែនទៅតាមតម្រូវការរបស់អ្នកជួល។ ភាពបត់បែននេះនឹងផ្តល់ភាពងាយស្រួលដល់ម្ចាស់អាជីវកម្មដែលជួលទីធ្លាក្នុងអគារទាំងអស់ ក្នុងការចាត់ចែង និងរៀបចំប្លង់ការិយាល័យ ឲ្យសមទៅតាមបែបបទ និងវប្បធម៌ធ្វើការរបស់ខ្លួន។
អគារនេះក៏នឹងមានបរិក្ខារគ្រប់បែបយ៉ាងដូចជា កន្លែងចតឡានម៉ូតូធំទូលាយ ជណ្តើរយន្ត សន្តិសុខ ២៤ ម៉ោង កន្លែងចម្អិនអាហារនៅគ្រប់ជាន់ ថែមទាំងមានរានហាលជាន់ដំបូលឯកជនមួយទៀតផង។
អគារ អាយ អេស អាយ ក៏ត្រូវបានសាងសង់ឡើងប្រកបដោយគុណភាព និងស្តង់ដារអន្តរជាតិ ស្រដៀងគ្នានឹងគម្រោងអភិវឌ្ឍន៍មុនមួយរបស់ក្រុមហ៊ុន (Urbanland) គឺ Raintree ដែលជាអគារការិយាល័យឈ្នះពានរង្វាន់ និងលេចធ្លោមួយនៃរាជធានីភ្នំពេញ។
លើសពីនេះ នៅទល់មុខអគារISI Tower ក៏នឹងមានវត្តមានផ្សារទំនើប ខេ ម៉ល ដែលជាផ្សារទំនើបដ៏ថ្មីស្រឡាងមួយដែលស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍ KMH Park នេះដែរ។ ផ្សារនេះនឹងចាប់បើកដំណើរការដំណាលគ្នាជាមួយអគារ អាយ អេស អាយ នៅក្នុងខែវិច្ឆិកាខាងមុខនេះផងដែរ។
គួរបញ្ជាក់ថា នៅក្នុងដំណាក់កាលទី១ នៃគម្រោងអភិវឌ្ឍន៍ KMH Park នឹងរួមមាន អគារ អាយ អេស អាយ ផ្សារទំនើប ខេ ម៉ល ផ្ទះពាណិជ្ជកម្ម ៤០ តារាងបាល់ទាត់មួយ និងទីធ្លាបៃតងជាច្រើនកន្លែងផងដែរ។
គម្រោងនេះនឹងបន្តដើរតួជាម្ចាស់ផ្ទះសម្រាប់សហព័ន្ធក្រុមហ៊ុន ISI GROUP នានាដូចជាក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) ដែលធ្លាប់បានតាំងទីនៅក្នុងតំបន់នេះអស់រយៈពេល ២០ ឆ្នាំរួចមកហើយ។
សម្រាប់ព័ត៌មានបន្ថែម សូមធ្វើការណាត់ជួបដើម្បីទស្សនាប្លង់អគារជាក់ស្តែងតាមលេខទូរស័ព្ទ ០១២ ៧៨៩ ០១៣ ឬក៏ចូលទៅកាន់គេហទំព័រ ដើម្បីស្វែងយល់បន្ថែម។
________________________________________
អំពី អឺបេនលែន ( Urbanland)
ក្រុមហ៊ុនអឺបេនលែន (Urbanland) គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យក្នុងស្រុកមួយដែលមានគោលដៅបង្កើតកន្លែងដែលមានភាពច្នៃប្រឌិតខ្ពស់ដើម្បីឲ្យគ្រប់គ្នារស់នៅ ធ្វើការ និង កម្សាន្ដ ជាមួយការប្ដេជ្ញាទៅលើ គុណភាព ភាពឋិតថេរ និងភាពផ្ចិតផ្ចង់។ ក្រុមហ៊ុន អឺបេនលែន (Urbanland) បានបង្កើតឡើងនៅឆ្នាំ ២០១៣ ដោយលោកស្ថាបត្យករ កាំង ហុក ដោយលោកជឿជាក់ថា ការផ្ដោតលើតម្រូវការអ្នករស់នៅជាចម្បង គឺជាយុទ្ធសាស្រ្តដ៏ល្អដើម្បីជួយលើកកម្ពស់គុណភាព រស់នៅរបស់ពួកគេ និងបង្កើតនូវបរិយាកាសដែលមានផាសុកភាពជាងមុន។
ក្រុមហ៊ុនអឺបេនលែន (Urbanland) ក៏ជាសមាជិកមួយនៃសហព័ន្ធក្រុមហ៊ុន ISI GROUP ដែលជាក្រុមហ៊ុនក្នុង ស្រុកខ្នាតធំមួយដែលមានបទពិសោធន៍រហូតដល់២២ឆ្នាំនៅក្នុងវិស័យសំណង់។ ក្រុមហ៊ុនអឺបេនលែន (Urbanland) ត្រូវបានទទួលស្គាល់តាមរយៈការបង្កើតនូវគម្រោង ប្រណីតៗពោរពេញដោយភាពច្នៃប្រឌិតដោយ ប្រើប្រាស់នូវការរចនាផ្ដោតលើតម្រូវការអ្នករស់នៅជាចម្បងដែលឆ្លុះបញ្ចាំងតាមរយៈគម្រោងអភិវឌ្ឍន៍ដែលជាប់ជ័យលាភីរួមមាន Raintree (អគារការិយាល័យ និងពាណិជ្ជកម្ម), Embassy Residences and Embassy Central (ខុនដូបែបប្រណីត) និងសណ្ឋាគាររចនាម៉ូដបែបប្រណីតដំបូង គេនៅក្រុងសៀមរាប Treeline Urban Resort ក៏ដូចជាគម្រោងបុរីចន្ទគីរី ដែលជាគម្រោងបុរីដំបូងគេបង្អស់របស់ក្រុមហ៊ុនដែលមានទីតាំងនៅលើផ្លូវជាតិលេខ ២។
ក្រុមហ៊ុន អឺបេនលែន (Urbanland) បានបង្កើតគម្រោងអភិវឌ្ឍន៍ដំបូងគេមួយទៀតនៅតំបន់វេង ស្រេងគឺ KMH Park ដែលជាផែនការធំថ្មី ដែលបូកបញ្ចូល អគារការិយាល័យ ហាងលក់ទំនិញ លំនៅឋាន និងសួនលម្ហែកាយបែបធម្មជាតិ។ សម្រាប់ពត៌មានបន្ថែមសូមអញ្ញើញចូលទៅកាន់ urbanlandasia.com.។
- Video Advertisement -