ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
អគារទីស្តីការក្រសួងមហាផ្ទៃថ្មី ដែលមានតម្លៃប្រមាណ៦០ លានដុល្លារអាមេរិក សាងសង់សម្រេចបាន២០% ហើយ ដោយគ្រោងនឹងបញ្ចប់តាមផែនការ នៅខែសីហា ឆ្នាំ២០២៣។
នេះបើតាមការឱ្យដឹងពីសម្ដេចស ខេង ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។
អគារថ្មីនេះមានទំហំ១៥៣ម៉ែត្រ គុណ៨៣ម៉ែត្រ មានកម្ពស់៩ជាន់ មិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់សម្រាប់ចំណតរថយន្តចំនួន ៣៣០គ្រឿង។
មួយវិញទៀត ការសាងសង់ គឺធ្វើឡើងតាមប្រភេទស្ថាបត្យកម្មក្លាសិក រចនាបទខ្មែរ ដំបូលប្រក់ក្បឿងស្រកាលិញ មានបុស្បបុកចំនួនប្រាំ តាមលំនាំតាមប្រាសាទអង្គវត្តកំពូលប្រាំ។
គួរបញ្ជាក់ថា គម្រោងសាងសង់នេះ បានរៀបចំបុកគ្រឹះកាលពីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១។ (អានបន្ថែម)