អគារថ្នាក់រៀនវ័យឆ្លាតនៃវិទ្យាស្ថានជាតិអប់រំ កម្ពស់៦ជាន់ នឹងបញ្ចប់ការសាងសង់ឆ្នាំ ២០២៣

អគារកម្ពស់៦ជាន់ ថ្មីស្រឡាងមួយខ្នង នៃវិទ្យាស្ថានជាតិអប់រំ ក្រោមអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ ដោយគម្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៣ ខាងមុខនេះ។

ឯកឧត្ដម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងក្នុងពិធីបើកការដ្ឋាន កាលពីថ្ងៃទី២៣ ខែកញ្ញា កន្លងទៅថា អគារនេះជាអគារទី២ ហើយ ក្រោមអំណោយសម្ដេចហ៊ុនសែន ហើយជាអគារសិក្សាថ្មីទំនើបបែបវៃឆ្លាត និងមានសរុបទាំង ៥៤បន្ទប់។

អគារសិក្សាថ្មីនេះ នឹងត្រូវបានបំពាក់ទៅដោយថ្នាក់រៀនវៃឆ្លាតមិនធ្លាប់មានពីមុនមក បន្ទប់ពិសោធន៍វិទ្យាសាស្រ្ត សាលប្រជុំ សាលសហសិក្សា បន្ទប់សាស្រ្តាចារ្យ បន្ទប់សិល្បៈ បន្ទប់សុខភាព អាហារដ្ឋាន និងហាងកាហ្វេជាដើម។

ឯកឧត្ដម បានបញ្ជាក់ទៀតថា អគារនេះគឺជាសមិទ្ធិផលប្រវត្តិសាស្ត្រមួយ ដើម្បីជួយជំរុញកំណែទម្រង់វិទ្យាស្ថានជាតិអប់រំ សាលារៀន និងការពង្រឹងគុណវុឌ្ឍិគ្រូបង្រៀន។

គួរបញ្ជាក់ថា សម្តេច ហ៊ុន សែន ក៏ធ្លាប់បង្ហាញផែនការចង់លើកកម្ពស់ និងពង្រីកវិទ្យាស្ថានជាតិអប់រំទ្រង់ទ្រាយធំ ដើម្បីឆ្លើយតបទៅនឹងកំណើននិស្សិត ដោយអាចនឹងត្រូវវាយចោលអគារចាស់ៗ ហើយសង់អគារថ្មីៗបន្ថែមជាច្រើន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]