អគារបណ្ឌិត្យ​សភាភូមិន្ទយុត្តិធម៌កម្ពុជាតម្លៃជិត ៥លានដុល្លារ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ

អគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាថ្មីចំនួន ២ខ្នង លើផ្ទៃដីជាង២ហិកតា តម្លៃជាង ៤លានដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។

អគារថ្មីទាំងនេះ ត្រូវបានសម្ពោធក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣។

អគារថ្មីទាំង២នេះ រួមមាន អគារទី១ មានឈ្មោះថា «អគាររដ្ឋបាលពហុ​បំណង​នៃ​វិស័យយុត្តិធម៌» និងអគារទី២ មាន ឈ្មោះថា «បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា»។

អគារទី១ នេះ មានទំហំ ៦០ម x ៣០ម, មានកម្ពស់ ៣ជាន់ និងមានផ្ទៃ​ក្រឡា​សរុប​ចំនួន ៤,៩៤៦ ម៉ែត្រក្រឡា មានមុខងារប្រើប្រាស់ជាទីតាំង​រដ្ឋបាលរបស់បណ្ឌិត្យ​សភា​ភូមិន្ទយុត្តិធម៌កម្ពុជា និងយន្តការមួយចំនួនក្នុងវិស័យយុត្តិធម៌ ជាអាទិ៍ ក្រុមប្រឹក្សា​នីតិ​កម្ម និងយុត្តិធម៌, ក្រុមប្រឹក្សាកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ជាដើម។

ចំណែកឯអគារទី២ មានទំហំ ៥២ម x ៤០ម, មានកម្ពស់ ៣ជាន់ និងមានផ្ទៃក្រឡាសរុបចំនួន ៥,៧១៦ម៉ែត្រក្រឡា និងមានមុខងារប្រើប្រាស់ជាទីកន្លែង​បណ្តុះ បណ្តាល​របស់បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងរបស់មជ្ឈមណ្ឌលបណ្តុះ​បណ្តា លវិជ្ជាជីវៈ​មេធាវី របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

ការសាងសង់អគារទាំង ២ខ្នងនេះ បានប្រើរយៈពេល ១ឆ្នាំ ៦ខែ និង២៧ថ្ងៃ និងបាន​ប្រើប្រាស់ថវិកាជាតិសរុបប្រមាណ ៤.៩១ លានដុល្លារ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

មកស្គាល់ពីវិធីគិតរបស់វិស្វករឆ្នើម និងនាយកផ្នែកបច្ចេកវិទ្យារបស់ក្រុមហ៊ុន Bentley

លោក Julien Moutte ដែលជានាយកផ្នែកបច្ចេកវិទ្យានៃក្រុមហ៊ុន […]

រដ្ឋសម្ពោធបើកដំណើរការវិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មីជាផ្លូវការ

វិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មី ត […]

កម្ពុជា-ចិន ប្រកាសរួមគ្នាពង្រឹង និងលើកកម្ពស់ស្តង់ដារជំនាញវិជ្ជាជីវៈ តាមរយៈបង្កើតមជ្ឈមណ្ឌល…

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមូលនិធិអភិវឌ្ […]

កម្ពុជា និងចិន ចុះកិច្ចព្រមព្រៀងបណ្តុះបណ្តាលជំនាញបច្ចេកទេសសំណង់

កម្ពុជា និងចិនបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា […]