អគារផ្គុំស្រាប់ខ្ពស់ជាងគេលើលោក នឹងបង្ហាញខ្លួននៅសិង្ហបុរីក្នុងឆ្នាំ ២០២៣

អគារផ្គុំស្រាប់ខ្ពស់ជាងគេនៅលើពិភពលោក បច្ចុប្បន្នកំពុងដំណើរការសាងសង់ ហើយគ្រោងនឹងបង្លាញខ្លួននៅក្នុងប្រទេសសិង្ហបុរីក្នុងឆ្នាំ ២០២៣ ខាងមុខនេះ។ នេះបើយោងតាមសារព័ត៌មាន CNN កាលពីថ្ងៃ ១០ សីហា។

អគានេះមានឈ្មោះថា Avenue South Residences ដែលសាងសង់ជាអគារភ្លោះកម្ពស់ ១៩២ ម៉ែត្រ ឬស្មើនឹងប្រមាណ ៥៦ ជាន់ ហើយនឹងមានគេហដ្ឋានសរុបចំនួន ៩៨៨ យូនីត។

ភាពអស្ចារ្យនៃគម្រោងនេះគឺ សំណង់អគារមិនធ្វើឡើងនៅការដ្ឋានផ្ទាល់ទេ តែគឺផ្នែកនៃសំណង់ ត្រូវបានផ្គុំស្រាប់ចេញពីរោងចក្រក្នុងម៉ាឡេស៊ី ដែលមានចំនួនសរុប ៣០០០ ដុំ ដោយបង្គុំនីមួយៗ មានរាងជាប្រអប់ ៦ជ្រុង។

ម្ចាស់គម្រោងក្រុមហ៊ុន ADDP Architects បានឱ្យដឹងថា បើបង្គុំនីមួយៗ ធ្វើរួចរាស់នៅរោងចក្រ គម្រោងទាំងមូលគឺដូចជាបញ្ចប់ ៨០% ទៅហើយ ពោលគឺគ្រាន់តែយកមកដុំនីមួយៗមកភ្ជាប់គ្នាជាការស្រេច។

គួរបញ្ជាក់ផងដែរថា អគារផ្គុំស្រាប់គឺជាវិធីសាស្រ្តសាងសង់ដែលកំពុងពេញនិយមនៅប្រទេសអាមេរិក និងអឺរ៉ុប ដោយសារវាជួយកាត់បន្ថយចំណាយ ប្រើប្រាស់កម្លាំងពលកម្មតិច កាត់បន្ថយសំណល់ និងសម្លេងកងរំពង នៅការដ្ឋានផងដែរ។

បន្ទាប់ពីសាងសង់រួច ក្នុងឆ្នាំ ២០២៣ អគារនេះនឹងក្លាយជាអគារផ្គុំស្រាប់ខ្ពស់ជាងគេលើពិភពលោក វ៉ាដាច់អគារផ្គុំស្រាប់កម្ពស់ ១៤០ ម៉ែត្រ នៅសិង្ហបុរី នឹងអគារ២ ទៀត នៅទីក្រុងឡុង និងទីក្រុងញូយ៉ក។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]