អគារពហុបំណងមន្ទីរពេទ្យកាល់ម៉ែតតម្លៃ៤០លានដុល្លារ សម្រេចការសាងសង់ជាង៩០%

អគារពហុបំណង មានឈ្មោះថា អគារតេជោអភិវឌ្ឍន៍ នៃមន្ទីរពេទ្យកាល់ម៉ែត សម្រេចការសាងសង់បានជាង ៩២% ហើយ បើគិតត្រឹមខែមេសានេះ។

នេះបើយោងតាមការចុះត្រួតពិនិត្យការដ្ឋាន របស់ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃទី២៧ខែមេសានេះ។

ឯកឧត្តម បានមានប្រសាសន៍ថា នេះជាការអភិវឌ្ឍដ៏ធំរបស់វិស័យសុខាភិបាល ដើម្បីធ្វើឱ្យមនី្ទរពេទ្យកាល់ម៉ែត ប្រែក្លាយជាមនី្ទរពេទ្យមួយដ៏ទំនើប និងកាន់តែមានលក្ខណៈសម្បតិ្តគ្រប់គ្រាន់ ក្នុងការផ្តល់សេវាថែទាំសុខភាព មិនចាញ់បណ្តាជិតខាង។

អគារមជ្ឈមណ្ឌលពហុឯកទេសនេះ មានកំពស់ ១២ ជាន់ មានផ្ទៃក្រឡាសរុបជាង ៤២ ០០០ ម៉ែត្រការ៉េ និងអាចផ្ទុកបានរហូតដល់ទៅ ៣២៨គ្រែ។

គម្រោង បានបើកការដ្ឋានកាលពីថ្ងៃទី ០៨ មិនា ២០១៨ កន្លងមកនេះ ដោយគ្រោងនឹងបញ្ចប់ក្នងពេលឆាប់ៗខាងមុខនេះ។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]