អគារពហុបំណងអន្តរជាតិចំនួន ៤ គ្រោងនឹងលេចរូបរាងឡើងនៅខេត្តក្រុងចំនួន ៣នៃប្រទេសកម្ពុជា

អគារពហុបំណងអន្តរជាតិចំនួន ៤ បាននិងកំពុងលេចរូបរាងឡើងក្នុងទីក្រុងភ្នំពេញ ខេត្តកោះកុង និងខេត្តកែប ដែលគម្រោងទាំងនេះសុទ្ធសឹងតែទទួលបានគាំទ្រដ៏ខ្លាំងខ្លាពីប្រទេសចិន ក្រោមគំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវ៉ាត់មួយ។

គម្រោងទី ១ គឺអគារអន្តរជាតិចុងហ្វាង ដែលជាអគារខ្ពស់ជាងគេក្នុងចំណោមគម្រោងទាំង ៤ ដែលមានទីតាំងនៅខណ្ឌទួលគោក រាជធានីភ្នំពេញ។ អគារនេះមានកម្ពស់ ១៨០ ម៉ែត្រ មានចំនួន ៦០ ជាន់ ហើយនឹងត្រូវបញ្ចប់ការសាងសង់នៅធ្នូ ឆ្នាំ ២០២០។

អគារអន្តរជាតិចុងហ្វាងនេះ ទើបតែបញ្ចប់ការសាងសង់គ្រោង កាលពីថ្ងៃទី ២៨ សីហា កន្លងទៅនេះ ដោយមានវត្តមានឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្កន៍ ជាអធិបតីភាពក្នុងពិធីសម្ពោធ។

គម្រោងទាំងមូលនៃអគារពហុបំណងនេះរួមមាន ធនាគារពាណិជ្ជកម្មចិន មជ្ឃមណ្ឌលបណ្តុះបណ្តាលសហគ្រាសធុនតូច និងមធ្យម ប្រព័ន្ធគ្រប់គ្រងបច្ចេកវិទ្យា មជ្ឈមណ្ឌលទេសចរណ៍ ពាណិជ្ជកម្ម និងជាអគារហិរញ្ញវត្ថុសម្រាប់តំបន់អាស៊ីអាគ្នេយ៍ផងដែរ ។

លើសពីនេះ ចំណុចពិសេសជាងគេ គឺភោជនីយដ្ឋាននៅជាន់ខ្ពស់ជាងគេនៅក្នុងភ្នំពេញ ដែលជាការនិយមចូលចិត្តលំហែរកាយរបស់អតិថិជន ។

ដោយឡែក គម្រោងពហុបំណង ៣ ផ្សេងទៀត ដែលគ្រោងនឹងអភិវឌ្ឍន៍ជាបន្តបន្ទាប់ក្រោយពេលបញ្ចប់គម្រោងនេះរួមមាន៖
-គម្រោងទី ២ នៅទល់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ សាងសង់លើផ្ទៃដី រង្វង់ ១ លានម៉ែត្រការ៉េ
-គម្រោងទី ៣ នៅខេត្តកោះកុង
-គម្រោងទី៤ នៅកែបថ្មី ឬឆ្នេរថ្មី នៅក្នុងទឹកដីខេត្តកំពត និងនៅមានគម្រោងជាច្រើន ដែលគ្រោងនឹងចាប់អភិវឌ្ឍន៍ជាបន្តបន្ទាប់ ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]