អគារពាណិជ្ជកម្មកម្ពស់៧៨ ជាន់ ថ្មីមួយទៀតនឹងរះឡើងក្បែរទីក្រុងកោះពេជ្រ

ភ្នំពេញ៖ អគារពាណិជ្ជកម្ម Glory International Centre ក្រោមការវិនិយោគរបស់ក្រុមហ៊ុនចិន​ចំណាយទុនខ្ទង់រយលានដុល្លារអារមេរិក ស្ថិត​នៅក្បែរទីក្រុងរណបកោះពេជ្រ ជិតអគារ The Bridge ត្រូវបានរំពឹង​ថានឹងបើកឲ្យដំណើរកានៅឆ្នាំ២០២៣។

អគារ Glory International Centre អភិវឌ្ឍដោយក្រុមហ៊ុនអចលនទ្រព្យ Yuan Chuang Real Estate នឹ​ងចំណាយទុនវិនិយោគប្រមាណ ២០០​​ លានដុល្លារអាមេរិក​ ដោយរួមមាន អគារ​ខុន​ ផ្សារទំនើប អាផាតមិន​ សណ្ឋាគារ និង​អគារការិយាល័យ។​

បើយោង​តាម​កាសែត Khmer Times ចុះផ្សាយកាលពីដើមខែវិច្ឆិកា លោក ប៉ូ​ សម្បត្តិ អ្នកតំណាងក្រុមហ៊ុន Yuan Chuang​ បានលើកឡើងថា អគារ Glory នឹង​ចាប់ផ្តើមការងារសាងសង់នៅចុងឆ្នាំនេះ ហើយត្រូវការរយៈពេលសាងសង់បួន​ទៅប្រាំឆ្នាំ​ ពោលគឺអគារ​ពាណិជ្ជកម្មមួយនេះរំពឹងថានឹងបើកសម្រាប់ការធ្វើអាជីវកម្មនៅឆ្នាំ២០២៣ ឬឆ្នាំ២០២៤ខាងមុខ។

“ដោយសារតែ​សំណើរ​នៃកម្ពស់អគារ ក្រុមហ៊ុនបានគិតគួដោយយកចិត្តទុកដាក់ និងល្អិតល្អន់ គ្រឹះនៃអាគារដើម្បីបញ្ជៀសនូវហានិភ័យផ្សេងៗ ហើយដើម្បីប្រាកដថា​ការសាងសង់ត្រឹមត្រូវតាមក្បូនខ្នាតអន្តរជាតិ”​។ នេះបើតាមការលើកឡើងរបស់លោក​ សម្បត្តិ។

បើតាមការចុះផ្សាយរបស់គេ​ហទំព័រ សមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា បានឲ្យដឹងថា គម្រោងអភិវឌ្ឍរបស់ក្រុមហ៊ុនចិនដែលមានបទ​ពិសោធន៍លើការវិនិយោគវិស័យអចលនទ្រព្យជាង​២៥ ឆ្នាំនេះ នឹង​ក្លាយជាអគារពាណិជ្ជកម្មខ្ពស់ជាងគេទី២នៅកម្ពុជា បន្ទាប់ពីអគារពាណិជ្ជកម្ម​ថៃ ប៊ុនរ៉ុង ដែលមានកម្ពស់​១៣៣ ជាន់៕​

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]