អគាររដ្ឋបាលខេត្តកំពង់ស្ពឺ គ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំនេះ

គម្រោងសាងសង់អគាររដ្ឋបាលថ្មី នៃខេត្តកំពង់ស្ពឺ គ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅចុងឆ្នាំ២០២១។ នេះបើយោងតាមសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ២៤ កុម្ភៈ។

អគាររដ្ឋបាលថ្មី មានកម្ពស់ ៤ជាន់ មានទំហំ ១២០ម៉ែត្របួនជ្រុង សាងសង់ឡើងតាមរចនាបទនាសម័យដើម ហើយបានបើកដ្ឋានសាងសង់តាំងពី ថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០១៧ មកម្លេះ។

អគារនេះជាសមិទ្ធិផលថ្មីមួយបន្ថែមទៀត នៅក្នុងចំណោមសមិទ្ធិផលដទៃទៀតសម្រាប់ខេត្តកំពង់ស្ពឺ ដែលជាខេត្តដែលកំពុងមានសក្ដានុពលមួយលើគ្រប់វិស័យ។

គួររំលឹកថា កាលពីពេលថ្មីៗនេះ រដ្ឋបាលខេត្ត ទើបតែបានបើកការដ្ឋានសាងសង់កីឡដ្ឋានខេត្តកំពង់ស្ពឺតម្លៃជាង ២ លានដុល្លារជាផ្លូវជាការ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ហ៊ុន ម៉ានី ដែលជាអ្នកតំណាងរាស្ដ្រមណ្ឌលខេត្តកំពង់ស្ពឺ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]