អគាររដ្ឋបាលមន្ទីរមុខងារសាធារណៈខេត្តព្រះសីហនុ សម្ពោធដាក់ឱ្យប្រើប្រាស់

អគាររដ្ឋបាលថ្មីមន្ទីរមុខងារសាធារណៈ ខេត្តព្រះសីហនុ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ ដើម្បីឆ្លើយតបទៅនឹងការងារ និងផ្តល់សេវាសាធារណៈ។​

ពិធីសម្ពោធអគារមុខងារសាធារណនេះ ធ្វើឡើងនៅថ្ងៃទី១៥ ខែមិថុនា ក្រោមវត្តមាន ឯកឧត្តម ព្រំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិ​បាលខេត្តព្រះសីហនុ និងមន្រ្តីពាក់ព័ន្ធមួយចំនួន។​

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ស្វាគមន៍ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគាររដ្ឋបាល មន្ទីរមុខងារសាធារណៈខេត្តព្រះសីហនុ គឺជាផ្លែផ្កានៃការអនុវត្តគោលនយោបាយវិមជ្ឈការរបស់រាជរដ្ឋាភិបាលដែលបានធ្វើសមាហរ័ណកម្មបង្ខិតសេវាកាន់តែជិតងាយស្រួលក្នុងការគ្រប់គ្រងផ្ដល់សេវាជូនប្រជាពលរដ្ឋ ។

ឯកឧត្តម ព្រំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានកោតសរសើរវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរមុខងារសាធារណៈខេត្តព្រះសីហនុ អនុវត្តន៍តួនាទីភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូនក្នុងបេសកកម្មដឹកនាំគ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារសាធារណៈឆ្លើយតបបានទាន់ពេលវេលាទៅនឹងតម្រូវការនៃការអភិវឌ្ឍ ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]