អគារ Chip Mong Tower តម្លៃជាង ២៣០ លានដុល្លារ សាងសង់បាន ៦០% ហើយ

អគារកំពស់៤៥ជាន់ ជីប ម៉ុង ថៅវើ របស់ក្រុមហ៊ុន ជីប ម៉ុង ក្រោមការវិនិយោគទុនប្រមាណ ២៣០លានដុល្លារសហរដ្ឋអាមេរិក បានសម្រេចការសាងសង់ ៦០%ហើយ។

ក្រុមហ៊ុន Chip Mong Group បញ្ជាក់ថា អគារនេះ នឹងបញ្ចប់នាចុងឆ្នាំ២០២២នេះ។

ក្រុមហ៊ុន ជីប ម៉ុង បានបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារ ជីប ម៉ុង ថៅវើ កាលពីដើមឆ្នាំ២០១៩ ដែលមានផ្ទៃក្រឡាសរុប ១៤ ០៤២ ម៉ែត្រការ៉េ។ (អានបន្ថែម)

គួរបញ្ជាក់ផងដែរ អគារ ជីប ម៉ុង ថៅវើ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្សី ជិតស្ពានអាកាស៥ មករា ដែលជាតំបន់សេដ្ឋកិច្ចនិងប្រកបទៅដោយការអភិវឌ្ឍ ដែលនឹងអនុញ្ញាតឲ្យ អគារពាណិជ្ជកម្មចម្រុះនេះ រួមចំណែកពង្រីកសក្ដានុពលរាជធានីភ្នំពេញកាន់តែខ្លាំងឡើងមួយកម្រិតទៀត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]