អគ្គនាយកដ្ឋានពន្ធដារ ពង្រឹងជំនាញលើវិស័យអចលនទ្រព្យ ដើម្បីប្រសិទ្ធភាពនៃការប្រមូលចំណូល

អគ្គនាយកដ្ឋានពន្ធដារ បើកវគ្គបណ្តុះបណ្តាល លើវិធីសាស្ត្រវាយតម្លៃអចលនវត្ថុបឋម ការវាសវែងអចលនទ្រព្យ និងប្រភេទប័ណ្ណកម្មសិទ្ធិ ដើម្បីប្រសិទ្ធភាពនៃការប្រមូលចំណូលលើវិស័យនេះឱ្យរិតតែមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមបណ្ឌិត កែន សម្បត្តិ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ លើកឡើងនៅក្នុង វគ្គបណ្តុះបណ្តាល “ការវាយតម្លៃអចលនវត្ថុ” នៅថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ២០២២ ថា ការពង្រីកសមត្ថភាពជំនាញលើវិស័យអចលនទ្រព្យ ពិតជាមានសាៈសំខាន់ណាស់ ដើម្បីធ្វើយ៉ាងណាឱ្យការវាយតម្លៃ និងគណនារកនូវមូលដ្ឋានគិតពន្ធ មានសុក្រឹតភាព ប្រសិទ្ធភាព ក្នុងការប្រមូលចំណូល ពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យ ស្របតាមយុទ្ធសាស្រ្តកៀរគរចំណូល ២០១៩-២០២៣ របស់រាជរដ្ឋាភិបាល ក្នុងគោលដៅប្រមូលចំណូលពន្ធឱ្យអស់សក្តានុពល។

អគ្គនាយកដ្ឋានពន្ធដារ ជាស្ថាប័នមួយដែលខិតខំពង្រឹង និងបង្កើនប្រសិទ្ធភាពក្នុងការផ្តល់សេវាជូនអ្នកជាប់ពន្ធឱ្យបានកាន់តែល្អប្រសើរ តាមរយៈការធ្វើទំនើបកម្មមុខងារពាក់ព័ន្ធនៃការប្រមូលពន្ធ និងការផ្តល់សេវាបង់ពន្ធ ដោយបានអភិវឌ្ឍ និងដាក់ឱ្យអនុវត្តនូវកម្មវិធីបច្ចេកវិទ្យាជាច្រើន។

វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្រោមកិច្ចសហការរវាងអគ្គនាយកដ្ឋានពន្ធដារ និងក្រុមហ៊ុន CPL។​

ចំណូលពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ ក្នុងត្រីមាសទី១ ឆ្នាំ ២០២២ នេះ មានសរុប២២៦ប៊ីលានរៀល ឬ ៥៥,៧លានដុល្លារ ដែលកើន៣៥% បើកធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]