អគ្គនាយកពន្ធដារជំរុញអ្នកជាប់ពន្ធអចលទ្រព្យទាំងអស់ឱ្យទៅបង់ពន្ធឱ្យទាន់ពេលវេលា

អគ្គនាយកពន្ធដាររាជធានីភ្នំពេញ បានប្រកាសជូនដំណឹង​ដល់​ម្ចាស់​អចល​​ន​ទ្រព្យ ដែលមានអចលនទ្រព្យស្ថិតនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តទាំងអស់ ដែលមិនទាន់បានបង់ពន្ធលើអចនលទ្រព្យ និងដីធ្លីមិនទាន់ប្រើប្រាស់ទាំងអស់  ឱ្យរួសរាន់ទៅបង់ពន្ធឱ្យបាន​មុន​ថ្ងៃ​ទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីជៀសវាងពីការផាកពិន័យ។ នេះបើយោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី១២ ខែកក្កដា ២០២២។

អគ្គនាយកពន្ធដារបានបញ្ជាក់បន្ថែមទៀតថា ម្ចាស់អចលនទ្រព្យទាំងអស់អាចធ្វើការទូទាត់ប្រាក់ពន្ធនៅអគ្គនាយកពន្ធដារ ឬ តាមសាខាពន្ធដារខេត្ត-ខណ្ឌ ដែលអចលនទ្រព្យស្ថិតនៅ ឬតាមរយៈសាខាធនាគារទាំងអស់នេះ មានដូចជា ធនាគារអេស៊ីលីដា កាណាឌីយ៉ាអ.ក វឌ្ឍនៈ កម្ពុជាសាធារណៈ ស្ថាបនា ជេត្រាស់រ៉ូយ៉ាល់ ប្រៃសណីយ៍កម្ពុជា វឌ្ឍនៈអាស៊ីចំកាត់ ពាណិជ្ជកម្មក្រៅប្រទេស ឬតាមកម្មវិធី GDT Taxpayer App ដែលអាចទាញយកបានពី App Store ឬ Play Store ។

ចំពោះ ម្ចាស់អចលនទ្រព្យដែលខកខានមិនបានដាក់លិខិតប្រកាសបង់ពន្ធទាន់ពេលវេលាកំណត់ខាងលើ ម្ចាស់អចលនទ្រព្យនឹងត្រូវរងនូវទោសទណ្ឌតាមច្បាប់ជាធរមាន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]