អចលនទ្រព្យលំនៅឋានដែលទិញហើយអាចជួលបាន

ចាប់តាំងពីមានអាផាតមិន និងខុនដូនៅក្នុងរាជធានីភ្នំពេញនៅដើមទសវត្សឆ្នាំ ២០០០ មានការកើនឡើងគួរឲ្យកត់សម្គាល់នូវតម្លៃនៃការជួលដែលជនបរទេសបានបង់សម្រាប់ការស្នាក់នៅរបស់ពួកគេ។ ប៉ុន្តែចំណុចនេះនឹងមានការផ្លាស់ប្តូរដោយសារមានកំណើនយ៉ាងច្រើននៃចំនួនអាផាតមិន និងខុនដូ។ តម្លៃជួលសម្រាប់អាផាតមិនស្តង់ដារជនបរទេស និងខុនដូ ទំនងជានឹងធ្លាក់ចុះនៅប៉ុន្មានឆ្នាំខាងមុខនេះដោយសារតែមានការព្យាករណ៍ថាបរិមាណអាផាតមិន និងខុនដូនឹងកើនឡើងលើសពីតម្រូវការក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។

ជនបរទេសនៅកម្ពុជាជាច្រើនរស់នៅក្នុងរាជធានីភ្នំពេញ និងមួយចំនួននៅខេត្តសៀមរាប ជាមួយសមាជិកគ្រួសាររបស់ពួកគេ។ ជាទូទៅពួកគេចង់ស្នាក់នៅក្នុងតំបន់ជាក់លាក់មួយចំនួន និងត្រូវការមានជម្រើសច្រើននៅពេលជ្រើសរើសកន្លែងស្នាក់នៅ។ អាផាតមិនជាច្រើនត្រូវបានសាងសង់ ហើយខុនដូ (ពហុកម្មសិទ្ធិ) បានកើនឡើងជិតប្រាំដងក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ ហើយភាគច្រើននៃការផ្គត់ផ្គង់ថ្មីនេះ គឺជាយូនីតដែលមានបន្ទប់គេងមួយ។

ខណៈពេលដែលការផ្គត់ផ្គង់បន្តកើនឡើង ខ្ញុំជឿថាទីផ្សារនេះស្ទើរតែជិតដល់ដំណាក់កាលដែលការផ្គត់ផ្គង់ច្រើនហួសប្រមាណ – ការផ្គត់ផ្គង់លើសតម្រូវការនូវអាផាតមិនតាមស្តង់ដារជនបរទេស និងខុនដូនៅតាមតំបន់ដែលមានការពេញនិយម។ បច្ចុប្បន្នការកាន់កាប់នូវអាផាតមិនក្នុងតំបន់ដែលពេញនិយមសម្រាប់ជនបរទេសក្នុងរាជធានីភ្នំពេញ មានចន្លោះពី ៨០ ទៅ ៩០ ភាគរយ។ សម្រាប់យូនីតខុនដូវិញ ៧០% ត្រូវបានកាន់កាប់ដោយអ្នកកាន់កាប់ជាម្ចាស់ និងអ្នកជួល។

ជាទូទៅអគារអាផាតមានភាគច្រើននៅក្នុងរាជធានីភ្នំពេញត្រូវបានថែទាំយ៉ាងល្អ ដែលផ្នែកខាងក្នុង និងកន្លែងប្រើប្រាស់រួមត្រូវបានតុបតែងឡើងវិញ។ ដោយសារមូលហេតុនេះ យូនីតភាគច្រើននៅតែអាចទាក់ទាញអ្នកជួល។ ការជួសជុលកែលម្អធំមិនចាំបាច់ទេសម្រាប់អាគារខុនដូចាស់ៗ។ ប៉ុន្តែអាចត្រូវការផ្លាស់ប្តូរគ្រឿងសង្ហារឹម និងគ្រឿងប្រើប្រាស់ ចាប់តាំងពីថ្ងៃដែលទិញអចលនទ្រព្យដើម្បីឲ្យអលចលនទ្រព្យអាចជួលបាន។ បើមិនដូច្នោះទេអចលនទ្រព្យដែលមិនបានកែលម្អថ្មីទាំងនេះនឹងមិនមានភាពទាក់ទាញ ហើយនឹងមិនមានមនុស្សជួលឡើយ បើទោះបីគេជួលបញ្ចុះតម្លៃក៏ដោយ។

រហូតមកដល់ពេលនេះ មានជនបរទេសដែលស្នាក់នៅរយៈពេលយូរតិចតួចណាស់ដែលចង់ទិញអចលនទ្រព្យនៅរាជធានីភ្នំពេញ។ ជនបរទេសភាគច្រើនជាអ្នកនៅលីវ ហើយជ្រើសយកការជួលអាផាតមិន ស្ទូឌីយោ ឬខុនដូមានបន្ទប់គេងមួយ។ មានជនបរទេសមួយចំនួនតូចប៉ុណ្ណោះដែលមកជាមួយគ្រួសារ ឬស្វាមីភរិយា ហើយដែលចង់បានយូនីតដែលមានបន្ទប់គេងពីរ ឬបី។ ខ្ញុំប៉ាន់ប្រមាណថាមានខុនដូចំនួនជាង ២០.០០០យូនីត កំពុងសាងសង់ ហើយប្រហែល៣០%នៃខុនដូទាំងនេះនឹងជាយូនីតមានបន្ទប់គេងពីរឬបី ចំណែកដែលនៅសល់គឺជាស្ទូឌីយោ និងយូនីតដែលមានបន្ទប់គេងមួយ។ ចំណែកចំនួនជនបរទេសដែលមានលិខិតអនុញ្ញាតការងារនៅភ្នំពេញវិញ មានការកើនឡើងជាមធ្យមត្រឹមតែ ១០% ប៉ុណ្ណោះក្នុងមួយឆ្នាំ។ ដូច្នេះ នៅពេលខាងមុខ ការផ្គត់ផ្គង់លើសតម្រូវការនេះនាំឲ្យមានតម្លៃជួលធ្លាក់ចុះច្រើន៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]