អត្ថប្រយោជន៍សម្រាប់ជនជាតិខ្មែរធ្វើការវិនិយោគលើអចលនទ្រព្យនៅក្រោមកម្មវិធីទទួល

ទេសភាពដ៏ស្រស់ស្អាតពីមហាសមុទ្រអាត្លង់ទិច និង សំណង់ស្ថាបត្យកម្មចាស់ៗដែលឈរជាច្រើនសតវត្សព្រមទាំងប្រភេទរទេះធ្វើទ្បើងពីឈើគឺបាននិងកំពុងតែមានវត្តមាននៅពាសពេញទីក្រុងបុរាណនៃប្រទេសព័រទុយហ្គាល់។ ដោយកកើតទ្បើងនៅចំនុចកៀនគេបំផុតនៃឧបទ្វីបអឺរ៉ុប កម្តៅព្រះអាទិត្យជាមធ្យមនៅរាជធានី Lisbon គឺមានរហូតដល់ទៅ២,៧៩៩ម៉ោង ហើយទីក្រុងនេះទទួលបានរហ័សនាមថាជាទីក្រុងដែលមានពន្លឺព្រះអាទិត្យចែងចាំងច្រើនជាងគេ។ ភេសជ្ជៈដ៏ពេញនិយមរបស់ព័រទុយហ្គាល់ឈ្មោះថា “ស្រាព័រតូ” និងនំ pastel de natas ដែលដុតថ្មីៗជារៀងរាល់ថ្ងៃឬហៅថាជានំ ‘egg tarts’ ជាម្ហូបដែលពេញនិយមបំផុតសម្រាប់ប្រជាជនក្នុងស្រុក និង អ្នកទេសចរមកពីគ្រប់ទិសទីក្នុងពិភពលោក។ អ្នកក៏អាចទៅទស្សនាស្ពាន Vascos da Gama ដែលបានបំបែកឯកត្តកម្មពិភពលោកជាឆ្នេរខ្សាច់ដ៏ស្រស់ស្អាត និង អមដំណើរជាមួយនឹងវប្បធម៌អាហារដ៏ឈ្ងុយឆ្ងាញ់របស់ជនជាតិព័រទុយហ្គាល់។ លើសពីនេះទៅទៀត ប្រទេសព័រទុយហ្គាល់នៅតែជាតំបន់ទេសចរណ៍ដែលធូរថ្លៃបំផុត នៅលើឧបទ្វីបនៃការកម្សាន្តឬស្នាក់នៅបែបប្រណីត។

ប្រទេសព័រទុយហ្គាល់ចាប់ផ្តើមឆ្នាំ ២០១៨ ជាមួយនឹងភាពជឿជាក់ថ្មីបង្ហាញពីការព្យាករណ៍ដ៏លូតលាស់ និង ថាមពលខ្លាំងនៅក្នុងវិស័យជាច្រើនដូចជាវិស័យអចលនទ្រព្យ និង ទេសចរណ៍។ ទឹកប្រាក់ច្រើនជាង ៣៥៩ លានអ៊ឺរ៉ូត្រូវបានវិនិយោគទៅលើអចលនទ្រព្យពាណិជ្ជកម្មក្នុងត្រីមាសទី១នៃឆ្នាំ ២០១៧។ ក្នុងឆ្នាំដដែល តួរលេខនៃការលក់បានកើនទ្បើងយ៉ាងខ្លាំងហើយទីផ្សារក៏មានការប្រែប្រួលដោយមានការកើនឡើងនៃចំនួនអ្នកទិញដោយសារអ្នកបណ្តាក់ទុនជាច្រើនចាប់ផ្តើមដឹងពីសក្តានុពលនៃវិស័យអចលនទ្រព្យក្នុងប្រទេសព័រទុយហ្គាល់។ មិនមានច្បាប់រឹតបន្តឹងទៅលើសិទ្ធិជាម្ចាស់អចលនទ្រព្យបរទេសនៅក្នុងប្រទេសព័រទុយហ្គាល់នោះទេ ហើយចំណាយប្រតិបត្តិការក៏មានតម្លៃទាបដែលនេះជាមូលហេតុទាក់ទាញចំណាប់អារម្មណ៍របស់អ្នកវិនិយោគជនជាតិខ្មែរជាច្រើន។

លើសពីនេះទៅទៀត ពន្ធចំណូលតែងតែមានតួរលេខទាបហើយតម្លៃអចលនទ្រព្យវិញមានការប្រកួតប្រជែងខ្ពស់បើប្រៀបធៀបទៅកម្ពុជា ឬ រាជធានីដទៃទៀតនៅក្នុងអាស៊ីអាគ្នេយ៍។ សម្រាប់តួរលេខផលចំណេញគឺចាប់ពី ៣ ទៅ ៧ ភាគរយក្នុងមួយឆ្នាំ។ នៅខែតុលា ឆ្នាំ ២០១២ដោយអាជ្ញាធរព័រទុយហ្គាល់បានដាក់ឲ្យដំណើរការកម្មវិធីទិដ្ឋាការមាសឬ “Golden Visa” បានចាប់ផ្តើម ក្នុងគោលបំណងទាក់ទាញការវិនិយោគបរទេសចូលទៅក្នុងប្រទេស។ ទិដ្ឋាការនេះបច្ចុប្បន្នត្រូវបានទទួលស្គាល់ជាអន្តរជាតិថាជាកម្មវិធីទទួលបានសិទ្ធិស្នាក់នៅដ៏គួរឲ្យចាប់អារម្មណ៍បំផុតសម្រាប់អ្នកវិនិយោគទាំងទ្បាយជុំវិញពិភពលោកដោយសារតែលក្ខខណ្ឌដូចជា ការទាមទារស្នាក់នៅរយៈពេលទាបបំផុត ៧ ថ្ងៃសម្រាប់ឆ្នាំដំបូង និង ១៤ ថ្ងៃរៀងរាល់រយៈពេល ២ ឆ្នាំ។

គិតត្រឹមខែមករាឆ្នាំ ២០១៨ ប្រជាជនព័រទុយហ្គាល់អាចធ្វើដំណើរដោយគ្មានទិដ្ឋាការ ឬ ទិដ្ឋាការពេលទៅដល់សម្រាប់ការធ្វើដំណើរទៅជាង ១៦០ ប្រទេស និង តំបន់ ហើយលិខិតឆ្លងដែនរបស់ព័រទុយហ្គាល់ទទួលបានចំណាត់ថ្នាក់លេខ ៣ លើពិភពលោកផ្នែកការធ្វើដំណើរចល័តនេះ (ស្មើរនឹងប្រទេសដូចជា កាណាដា គ្រិច និង ជប៉ុន)។ ដូចនេះ ហេតុអ្វីមិនបញ្ចូលកម្មវិធី Golden Visa ជាមួយនឹងការបណ្តាក់ទុនដ៏គួរឲ្យទាក់ទាញ? ការវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់អាចទទួលបាន Golden Visa នោះតម្រូវឲ្យមានការទិញអចលនទ្រព្យតម្លៃតិចបំផុតត្រឹម ៥០០,០០០អ៊ឺរ៉ូ នៅកន្លែងណាក៏បានក្នុងប្រទេសព័រទុយហ្គាល់។ នៅពេលដែលទិដ្ឋាការត្រូវបានអនុញ្ញាតហើយនោះ អ្នកវិនិយោគ និង សមាជិកគ្រួសាររបស់ពួកគេនឹងអាចសុំសិទ្ធិស្នាក់នៅជាអចិន្ត្រៃយ៍ក្នុងរយៈពេល៥ឆ្នាំក្រោយ និង សិទ្ធិជាពលរដ្ឋក្នុងរយៈពេល ៦ ឆ្នាំក្រោយ។

អត្ថប្រយោជន៍របស់ Golden Visa គឺពិតជាងាយស្រួលមែនទែន។ សិទ្ធិស្នាក់នៅអនុញ្ញាតឲ្យអ្នកកាន់មានសិទ្ធិធ្វើការ រស់នៅ ឬ សិក្សានៅក្នុងប្រទេសព័រទុយហ្គាល់ដោយគ្មានលក្ខខណ្ឌ ក៏ដូចជាអាចធ្វើដំណើរក្នុងប្រទេសណាមួយក្នុងតំបន់ Schengen បានរយៈពេល ៣ ខែ ក្នុងកំទ្បុងពេល ៦ ខែ ដែលនេះពិតជាងាយស្រួលបំផុតសម្រាប់អ្នកជំនួញខ្មែរទាំងអស់ដែលចង់ធ្វើដំណើរទៅអឺរ៉ុបញឹកញាប់ ដើម្បីពិនិត្យមើលការវិនិយោគ ឬ ផែនការពង្រីករបស់ពួកគេក្នុងទីផ្សារអឺរ៉ុប។ សេចក្តីអនុញ្ញាតនេះអាចពន្យាពេលឲ្យសមាជិកគ្រួសារដែលមានលក្ខណៈគ្រប់គ្រាន់ដោយពុំទាមទារការវិនិយោគបន្ថែមពីលើនោះទេ។

លោក Bastien Trelcat ដៃគូរគ្រប់គ្រងរបស់ក្រុមហ៊ុន Harvey Law Group បានមានប្រសាសន៍ថា៖ «ប្រទេសព័រទុយហ្គាល់ជាប្រទេសពេញនិយមសម្រាប់អ្នកដែលចង់ផ្លាស់ប្តូរទីលំនៅសម្រាប់ខ្លួនគេផ្ទាល់ ក្រុមគ្រួសាររបស់ពួកគេ ឬក៏មុខជំនួញទៅក្នុងអឺរ៉ុប។ ជនជាតិព័រទុយហ្គាល់ជាជនជាតិរួសរាយរាក់ទាក់ និងឆាប់ស្វាគមន៍អ្នកចំណូលថ្មីទៅក្នុងសង្គម និង វប្បធម៌របស់ពួកគេ។ Golden Visa បានធ្វើឲ្យប្រទេសព័រទុយហ្គាល់ក្លាយជាប្រទេសដែលងាយមករស់នៅជាងមុនទៅទៀត ជាពិសេសតាមរយៈអត្ថប្រយោជន៍ដ៏សន្ធឹកសន្ធាប់ក្នុងការក្លាយជាអ្នករស់នៅជាអចិន្ត្រៃយ៍នៅប្រទេសនេះ»។

ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន Harvey Law Group (HLG) គឺជាក្រុមហ៊ុនច្បាប់ពហុជាតិឈានមុខគេក្នុងពិភពលោកដែលមានឯកទេសដោះស្រាយបញ្ហាច្បាប់សាជីវកម្ម និង ការធ្វើអន្តោប្រវេសន៍លើគម្រោងវិនិយោគ។ លើសពីនេះទៅទៀត ក្រុមហ៊ុនទទួលបានកេរ្តិ៍ឈ្មោះដ៍ល្បីដោយ ធ្លាប់ផ្តល់សេវាជូនអតិថិជនមានទ្រព្យធនខ្ពស់ និង សហគ្រាសជាច្រើន តាមរយៈការិយាល័យជាង ១៩ ទូទាំងពិភពលោករបស់ខ្លួន។ ក្រុមហ៊ុន Harvey Law Group ធ្លាប់ទទួលបានពានរង្វាន់ Immigration Law Firm of The Year នៅក្នុងកម្មវិធី Macallan ALB Hong Kong Law Awards ក្នុងឆ្នាំ ២០១៤ និង ២០១៧។

ក្រុមហ៊ុន HLG នៅក្នុងប្រទសកម្ពុជាគឺជាក្រុមហ៊ុនដែលផ្តល់នូវការប្រឹក្សាលើច្បាប់អន្តោប្រវេសន៍តែមិនផ្តល់ប្រឹក្សាលើច្បាប់កម្ពុជាទ្បើយ។

សម្រាប់ព័ត៌មានបន្ថែម ឬ ការស្វែងរកឱកាសកម្មវិធីអន្តោប្រវេសន៍តាមរយៈការវិនិយោគ សូមទំនាក់ទំនងមកកាន់លោក Bastien Trelcat ជាដៃគូរគ្រប់គ្រងរបស់ក្រុមហ៊ុន HLG (btrelcat@harveylawcorporation.com) ឬកញ្ញា សុគន្ធ និមល អ្នកគ្រប់គ្រងផ្នែកមុខជំនួញ (nsokun@harveylawcorporation.com)

សូមធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ៖ +៨៥៥ ៧០ ៧៨៩ ៣៣០ឬចូលទៅកាន់គេហទំព័រលើហ្វេសប៊ុក៖ https://www.facebook.com/HLGcambodia/

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]