អភិបាលខេត្តមណ្ឌលគិរីស្នើឱ្យម្ចាស់ដីសម្បទាននានា ឱ្យធ្វើផ្លូវ ឬរបងព័ទ្ធជុំវិញដី ដើម្បីបញ្ចៀសបញ្ហា

អភិបាលខេត្តមណ្ឌលគិរី បានជំរុញឱ្យបណ្តាក្រុមហ៊ុនឯកជន ឬម្ចាស់ដីសម្បទានសេដ្ឋកិច្ចទាំងអស់ ត្រូវធ្វើផ្លូវ ឬរបងព័ទ្ធជុំវិញដីឱ្យបានច្បាស់លាស់ ដើម្បីការពារ និងបញ្ចៀសបញ្ហាការទន្រ្ទានដីខុសច្បាប់។

ឯកឧត្តមអភិបាលខេត្ត ស្វាយ សំអ៊ាង មានប្រសាសន៍ដូច្នេះ ក្នុងកិច្ចចុះត្រួតពិនិត្យមើលវឌ្ឍនភាពការដោះស្រាយបញ្ហាឱ្យក្រុមហ៊ុនផេស៊ីហ្វិកយ៉ញស្តុក ខមភេនី លីមីធីត កាលពីថ្ងៃទី ០៩ ខែឧសភា កន្លងមកនេះ។

ឯកឧត្តម បានឱ្យដឹងថា៖ «ការធ្វើរបង ឬធ្វើផ្លូវព័ទ្ធជុំវិញដីសម្បទានសេដ្ឋកិច្ចដែលកំពុងវិនិយោគ គឺចាំបាច់ណាស់ ពោលគឺដើម្បីចៀសវាងការចូលកាប់ទន្រ្ទានយកដីធ្វើជាកម្មសិទ្ធិរបស់បុគ្គលមួយចំនួន ហើយចាំឱ្យរដ្ឋមកជួយដោះស្រាយតាមក្រោយ»។

ឯកឧត្តម បានឱ្យដឹងទៀតថា ក្រៅពីការធ្វើរបង ម្ចាស់ដីទាំងអស់ក៏ត្រូវគោរពគោលការណ៍របស់រាជរដ្ឋាភិបាល បើមិនដូច្នោះ រដ្ឋាភិបាលនឹងមិនទទួលខុសត្រូវលើបញ្ហាដែលកើតមាននោះទេ។

ក្នុងឱកាសនេះ ឯកឧត្តម ស្វាយ សំអ៊ាង ក៏បានណែនាំដល់សមត្ថកិច្ច និងអាជ្ញាធរដែនដីឱ្យសហការគ្នា ពង្រឹងការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិឱ្យមានប្រសិទ្ធភាពជាងមុន។

គួរបញ្ជាក់ផងដែរថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលខេត្តមណ្ឌលគិរីបច្ចុប្បន្ន ក៏កំពុងតែធ្វើការយ៉ាងសកម្មបញ្ចប់ការរៀបចំផែនការប្រើប្រាស់ដីនៅខេត្តមណ្ឌលគិរីនេះផងដែរ។ (អានបន្ថែម)

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]