អភិបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំមួយស្តីអំពី៖ ប្រទានកម្មដីធ្លី

រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ បានបើកកិច្ចប្រជុំស្ដីពីការធ្វើប្រទានកម្ម និងផ្តល់ប័ណ្ណកម្មសិទ្ធិដី និងបំបែកក្បាលដីក្នុងបុរី សំរាប់ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ។

ក្រោមការចូលរួមរបស់ឯកឧត្តម ឃួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ កិច្ចប្រជុំខាងលើបានត្រួតពិនិត្យពីសំណើរសុំការអនុញ្ញាតធ្វើប្រទានកម្មនិងផ្តល់បណ្ណ័កម្មសិទ្ធិជូនប្រជាពលរដ្ឋដែលរស់នៅមិនរៀបរយនៅតាមតំបន់ផ្លូវរថភ្លើងក៍ដូចជាលើដីអាងស្តុកទឹកទួលគោកទី១និងទី២ ក្នុងសង្កាត់បឹងកក់ ខណ្ឌទួលគោក។

អង្គប្រជុំបានសម្រេចកំណត់គំលាតពីអក្ស័ខាងត្បូងផ្លូវ១១ម៉ែត្រ និង ខាងជើងផ្លូវ១៥ម៉ែត្រពីផ្លូវរថភ្លើងដោយគិតចាប់ពីត្រឡោកបែកដល់វិថីគីមអ៊ីលស៊ុង។ ដោយឡែកចំពោះអាងស្ដុកទឹកទុកទំហំទទឹងប្រឡាយ២៤ម៉ែត្រ និងទុកដីចំណីប្រឡាយសំរាប់ធ្វើផ្លូវក៏ដូចជាបុកស៊ីផាយដើម្បីបញ្ជៀសការរំលោភប្រឡាយតទៅទៀត។

ទាក់ទងទៅនឹងកំណាត់ផ្លូវអមផ្លូវរថភ្លើងចាប់ពីផ្លូវគីមអ៊ីលស៊ុងដល់រាជាយស្ម័យយានកម្ពុជាត្រូវថយ១២ម៉ែត្រពីអក្ស័ផ្លូវរថភ្លើង។នៅមានទីតាំងមួយចំនួនដែលត្រូវដោះស្រាយតាមនិតិវិធីសុរិយោដីនិងការផ្តល់ប្រទានកម្មដីជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់នោះផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]