អាជ្ញាធរខេត្តកណ្តាលកំពុងពន្លឿនការសិក្សាប្លង់អភិវឌ្ឍន៍ប្រព័ន្ធច្រោះទឹកកខ្វក់ក្រុងតាខ្មៅ

រដ្ឋបាលខេត្តកណ្តាល បានស្នើមន្ត្រីពាក់ព័ន្ធ និងក្រុមហ៊ុនឯកជន ឱ្យពន្លឿនការសិក្សាគូសប្លង់បច្ចេកទេសគម្រោងអភិវឌ្ឍប្រព័ន្ធច្រោះទឹកកខ្វក់ក្រុងតាខ្មៅ។

ឯកឧត្ដម តាំង ម៉េងលាន អភិបាលរងខេត្ត បានឱ្យដឹងក្នុងកិច្ចប្រជុំកាលពីថ្ងៃទី ០២ ខែកុម្ភៈ ថា បច្ចុបន្នក្រុមការងារកំពុងប្រមូលទិន្នន័យដូចជា ការប៉ាន់ស្មាននៃបរិមាណទឹកកខ្វក់ អត្រានៃការបំប្លែងទឹកកខ្វក់ ការរចនាប្រព័ន្ធលូ និងការសាងសង់សំណង់តាមស្ដង់ដារ។

លើសពីនេះ ក្រុមការងារក៏នឹងត្រូវធ្វើបច្ចុប្បន្នភាពប្លង់គោលប្រើប្រាស់ដីធ្លី និងចំនួនប្រជាជនក្នុងក្រុងតាខ្មៅផងដែរ ដើម្បីទិន្នន័យបរិមាណទឹកកខ្វក់ចេញមកត្រឹមត្រូវជាក់ស្ដែង។

គួរបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់នេះ កំពុងសិក្សាគំនូសប្លង់បច្ចេកទេសលម្អិត ដោយក្រុមហ៊ុន DOHWA Engineerinig Co., Ltd. និងក្រុមហ៊ុន SEOYOUNG Engineering Co., Ltd. ដែលគ្រោងសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]