អាជ្ញាធរខេត្តកណ្តាល ព្រមានបិទអាជីវកម្មកំពង់ចម្លង ដែលមិនអនុវត្ត​គោលការណ៍​សុវត្ថិភាព​

រដ្ឋបាលខេត្តកណ្តាល បានព្រមាន​បិទ​អាជីវកម្ម​កំពង់ចម្លង​ទាំងឡាយណា ដែលមិនអនុវត្ត​គោលការណ៍​បច្ចេកទេសសុវត្ថិភាព​ទូក​ចម្លងបានត្រឹមត្រូវ​​ ដែល​តម្រូវឱ្យមានការ​ប្រើប្រាស់​ទូក​ដែក​មាន​ទំហំ​ខ្នាត​សមស្រប ឬ​សា​ឡង់​មក ជំនួស​ទូក​ឱប​ ដើម្បី​សុវត្ថិភាព​អ្នកដំណើរ​។ នេះបើតាមកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការងារគ្រប់គ្រងអាជីវកម្មកំពង់ចម្លង ក្នុងខេត្តកណា្តលនៅថ្ងៃទី៥ មករា។

នាឱកាសនោះ លោកជី ស៉ីវុដ្ឋា នាយករដ្ឋបាលសាលាខេត្តកណ្តាល បានឱ្យដឹងថា រដ្ឋបាលខេត្ត បាន​តម្រូវឱ្យ​បញ្ឈប់​ការប្រើប្រាស់​ទូក​ឱប​ជាបន្ទាន់ ហើយ​ជំនួស​មកវិញ​នូវ​ទូក​ដែក ដែលមាន​ទំហំ​ខ្នាត​សមស្រប​តាម​និយាម​បច្ចេកទេស​ទូក​ចម្លង ឬ​សា​ឡង់​ដើម្បី​ធានា​សុវត្ថិភាព​របស់​អ្នក​ដំណើរ​។ ជាពិសេស ​បាន​តម្រូវឱ្យមាន​ការរៀបចំ​ផ្លូវ​ឡើង​ចុះ និង​ផែឱ្យបាន​ល្អប្រសើរ​ស្របតាម​លក្ខណៈ​បច្ចេកទេស ហើយ​អ្នកបើកបរ​ទូក​ចម្លង ត្រូវមាន​បណ្ណ​បើកបរផងដែរ​។​

លោកបន្តថា ក្នុងរយៈ ពេល៣០ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ពោលគឺត្រូវផ្លាស់ប្ដូរឲ្យបានមុនបំណាច់ខែមករានេះ ក្នុងករណីមិនអនុវត្តតាមការណែនាំខាងលើ រដ្ឋបាលខេត្តកណ្តាល នឹងមិនអនុញ្ញាតឲ្យបន្តធ្វើអាជីវកម្មកំពង់ចម្លងជាដាច់ខាត។

គួរបញ្ជាក់បញ្ជាក់ថា ការព្រមាន​នេះ ធ្វើឡើង​បន្ទាប់ពីក្រុម​គណៈបញ្ជាការ​ឯកភាព​ខេត្ត​កណ្ដាល ​បាន​រកឃើញ​ការប្រកប​អាជីវកម្ម​កំពង់ចម្លង​មួយចំនួន នៅមិនទាន់បានបំពេញលក្ខណៈបច្ចេកទេសត្រឹមត្រូវ ដើម្បីធានាបាននូវសុខសុវត្ថិភាពជូនអ្នកដំណើរនៅឡើយ។ ការប្រមាននេះដែរ ក៏ធ្វើឡើងបន្ទាប់ពី​មាន​ឧបទ្ទវហេតុ​លិច​ទូកដ​ចម្លង​ ១​គ្រឿង នៅ​ភូមិ​កោះ​ចំរើន ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ខេត្តកណ្តាល កាលពី​ថ្ងៃទី ​១២ តុលា ឆ្នាំ ​២០២២ ដែល​បង្ក​ឱ្យស្លាប់​សិស្សសាលា​ចំនួន​ ១២​នាក់រួចមក៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រស […]

ក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ បោះជំហានទៅមុខក្នុងការលើកកម្ពស់បទដ្ឋានសំណង់នៅកម្ពុជា

ឯកឧត្តម សាយ សំអាល់ ដឹកនាំកិច្ចប្រជុំអនុម័តសេចក្តីព្រាងប […]

រដ្ឋប្រកាសបើកខ្សែរថយន្តក្រុងសាធារណៈឆ្ពោះទៅព្រលានតេជោថ្មីបន្ថែមទៀត ដើម្បីសម្រួលចរាចរណ៍

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជ […]

រដ្ឋាភិបាល​កម្ពុជា​អនុម័ត​ស្តង់ដារ​ថ្មី​ចំនួន ២១ ដើម្បី​លើក​កម្ពស់​ការ​ប្រកួតប្រជែង​ផ្នែក​ឧស្សាហកម្ម

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីជំរុញកំណើនឧស្សាហក […]

សភាកម្ពុជាអនុម័តសេចក្តីព្រាងច្បាប់ឱ្យក្រុមហ៊ុនវិនិយោគវិស័យអគ្គិសនីចំនួន២៤

សភាកម្ពុជាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់រប […]

រដ្ឋាភិបាលកម្ពុជាសម្រេចជាផ្លូវការនូវការដកខ្លួនចេញពីតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម

រដ្ឋាភិបាលកម្ពុជា បានប្រកាសជាផ្លូវការនូវដកខ្លួនចេញពីតំប […]