អាជ្ញាធររៀបចំផែនការគ្រប់គ្រងកាកសំណល់សមុទ្រក្នុងខេត្តជាប់សមុទ្រទាំង ៤

ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តជាប់សមុទ្រទាំង ៤ រួមមានខេត្តព្រះសីហនុ កែប កំពត និងកោះកុង កំពុងរៀបចំផែនការពង្រឹងលើការគ្រប់គ្រងសំណល់សមុទ្រ។ នេះបើតាមកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣។

កិច្ចប្រជុំនេះ មានបំណងប្រមូលធាតុចូលដើម្បីរៀបចំផែនការពង្រឹងការគ្រប់គ្រងសំណល់ (Marine Debris) ពិសេ​ស​​សំណល់ប្លាស្ទិចនៅតាមគោលដៅទេសចរណ៍ តំបន់ឆ្នេរសមុទ្រកម្ពុជា សំដៅធ្វើយ៉ាងណាឱ្យការគ្រប់គ្រង់សំណ​ល់​សមុទ្រ កាន់តែមានប្រសិទ្ធភាព និងមានការចូលរួមទទួលខុសត្រូវខ្ពស់តាមជំនាញ។

បន្ថែមពីនេះ កិច្ចប្រជុំនេះ ស្ថិតក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន  សែន ក្នុងគោលដៅធានាឱ្យ​បាននូវសោភ័ណ្ឌភាពស្អាត បរិស្ថានល្អ និងជីវៈចម្រុះសំបូរបែប សាកសមជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក។

ជាលទ្ធផល កិច្ចប្រជុំបានពិភាក្សាគ្នា ដោយទទួលបានធាតុចូលយ៉ាងច្រើនពីគ្រប់ភាគីពាក់ព័ន្ធ និងបានចងក្រងជាធាតុចូលសម្រាប់កសាងផែនការសកម្មភាពដើម្បីជាផែនទីចង្អុលផ្លូវនាពេលអនាគត។

ពាក់ព័ន្ធនឹងការរៀបចំតំបន់នេះ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឱ្យក្រសួងទេសចរណ៍ និងអាជ្ញាធរខេត្តព្រះសីហនុ ពិនិត្យលទ្ធភាពរៀបចំសារមន្ទីរឆ្នេរ ដោយស្នើកិច្ចសហការពីប្រធានក្លឹប និងសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេបំផុតលើសកលលោក។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]

ឥណ្ឌាប្តេជ្ញាជួយជំរុញទេសចរណ៍កម្ពុជា និងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាប

កុងស៊ុលកិត្តិយសប្រចាំទីក្រុង Bengaluru ផ្តោតលើភាពជាដៃគូ […]

ការប្រែក្លាយមុខមាត់ថ្មីនៃភ្នំខ្នងផ្សារ៖ គម្រោងអភិវឌ្ឍន៍លម្ហែបៃតងសម្រេចបានលទ្ធផល ១០០ ភាគរយ

វិស័យទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជាបានបានសម្រេចនូវសមិទ្ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]