អាជ្ញាធរសៀមរាបបញ្ជាឱ្យអ្នករំលោភដីចំណីស្ទឹងសៀមរាបរុះរើសំណង់ក្នុងពេល ៧ថ្ងៃ

រដ្ឋបាលខេត្តសៀមរាប បានប្រកាសទុករយៈពេល ០៧ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹង ឱ្យអ្នករំលោភដីចំណីស្ទឹងសៀមរាប ឱ្យប្រញាប់រុះរើសំណង់ជាបន្ទាន់ ដើម្បីបើកផ្លូវឱ្យក្រុមការងារអនុវត្តគម្រោងស្តារស្ទឹងសៀមរាបជំហានទី២ ចាប់ពីចំណុចស្ពានវាងក្រុងទៅក្រោម ដល់ភូមិអារញ្ញ ដែលមានប្រវែង៥ គីឡូម៉ែត្រ។

សេចក្តីជូនដំណឹង ចុះថ្ងៃទី ០៣ ខែវិច្ឆិកា នេះ ធ្វើឡើងក្រោយពេលរដ្ឋបាលខេត្តនៅតែពិនិត្យឃើញថា ម្ចាស់សំណង់មួយចំនួនតូច នៅមិនទាន់បានរុះរើសំណង់ដែលរំលោភលើដីស្ទឹងនៅឡើយ បើទោះបានទទួលគោលនយោបាយដោះស្រាយពីរដ្ឋរួចហើយ ដែលធ្វើឱ្យប៉ះពាល់ដល់ផែនការស្តារនេះ។

គួរជម្រាបផងដែរថា ក្រោយផុតរយៈពេល ៧ថ្ងៃ អាជ្ញាធរខេត្តសៀមរាប នឹងចុះរុះរើលើសំណង់ ដែលមិនគោរពតាមការជូនដំណឹងនេះ ដោយមិនទទួលខុសត្រូវចំពោះការខូចខាតទ្រព្យសម្បត្តិណាមួយឡើយ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]