អាជ្ញាធរស្នើរោចក្រច្នៃឈើ១កន្លែងនៅខេត្តព្រះសីហនុ ផ្តល់អាទិភាពការងារដល់ពលករដែលទើបត្រឡប់មកពីថៃ

អាជ្ញាធរខេត្តព្រះសីហនុបានស្នើដល់ម្ចាស់រោចក្រច្នៃឈើមួយកន្លែង ផ្តល់អាទិភាពការងារដល់ពលករដែលទើបត្រឡប់មកពីថៃ។ សំណើនេះត្រូវបានលើកឡើងដោយអនុគណៈកម្មាធិការ​វិនិយោគខេត្តព្រះសីហនុ ក្នុងអំឡុងពេលចុះពិនិត្យទីតាំងស្នើសុំបង្កើតរោងចក្រកែច្នៃឈើដាំ  (ពីដើមអាកាស្យា និងដើមប្រេងខ្យល់) មានតម្លៃជិត ៥លានដុល្លារ នៅស្រុកព្រៃនប់ ។

ការចុះពិនិត្យលើគម្រោងស្នើសុំនេះ ដឹកនាំដោយលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងជាអនុប្រធានអនុគណៈកម្មាធិការវិនិយោគខេត្ត កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។

គម្រោងរោងចក្រកែច្នៃឈើដាំ (ពីដើមអាកាស្យា និងដើមប្រេងខ្យល់)នេះ មានទុនវិនិយោគសរុបប្រមាណ ៤,៦៩លានដុល្លារ។

នាឱកាសនោះ លោកអភិបាលរង បានធ្វើការណែនាំដល់អ្នកវិនិយោគឱ្យសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីបំពេញលក្ខខណ្ឌនានាដែលច្បាប់បានកំណត់ និងបានពិនិត្យលទ្ធភាពជួយសម្របសម្រួលនីតិវិធីមួយចំនួនដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់អនុគណៈកម្មាធិការវិនិយោគខេត្ត ដើម្បីកាត់បន្ថយរយៈពេលរងចាំច្បាប់អនុញ្ញាតរបស់ក្រុមហ៊ុន។

ជាមួយគ្នានេះ លោកអភិបាលរងក៏បានស្នើដល់វិនិយោគិនត្រូវអនុវត្តតាមការណែនាំរបស់មន្ទីរអង្គភាពជំនាញ និងគោរពច្បាប់ គត្តិយុត្តនានារបស់កម្ពុជា និងត្រូវធ្វើយ៉ាងណាផ្តល់អាទិភាពការងារដល់ប្រជាពលរដ្ឋមូលដ្ឋាន និងជាពិសេសពលករដែលត្រឡប់មកពីប្រទេសថៃវិញ ដើម្បីជាមធ្យោបាយជួយដល់ការស្តារ និងការរីកចម្រើនរបស់សហគមន៍។

ការសង្កត់ធ្ងន់លើការជួលពលករក្នុងស្រុក គឺឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់រដ្ឋាភិបាលកម្ពុជាក្នុងការធ្វើសមាហរណកម្មកម្មករនិយោជិតដែលទើបវិលត្រឡប់មកពីថៃវិញ និងជំរុញសេដ្ឋកិច្ចក្នុងតំបន់តាមរយៈគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ប្រកបដោយចីរភាព។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនសំណង់ដ៏ធំមួយរបស់សិង្ហបុរីស្នើកម្លាំងពលកម្មបន្ថែមពីកម្ពុជា

ក្រុមហ៊ុនសំណង់លំដាប់ថ្នាក់លេខ១ របស់សិង្ហបុរី KEN-PAL(S) […]